តោះមកស្គាល់ Ching Ching ដែលកំពុងល្បីថាជាតួជ្រៀតជ្រែកស្នេហាគេបន្តិចមើល

មួយរយៈចុងក្រោយមកនេះគេហាក់ដូចជាសង្កេតឃើញតារាស្រី​ម្នាក់នេះមានរឿងអាស្រូវមិនចេះចប់ជាមួយទំនាក់ទំនងស្នេហារបស់ Weir និង  Bella ខណៈដែលនាងត្រូវបានមហាជនចោទប្រកាន់ថាជាតួជ្រៀតជ្រែកស្នេហារបស់អ្នកដទៃ ប៉ុន្ដែរឿងពិតយ៉ាងណាទាល់តែម្ចាស់សមីខ្លួនទើបជ្រៀបច្បាស់ ។

តោះមកស្គាល់ប្រវត្តិខ្លះៗ របស់តារាស្រីនេះបន្តិចមើល ៖

1​ ឈ្មោះពិតរបស់នាងគឺ Kharika Sansungopath និងមានឈ្មោះហៅក្រៅថា Ching Ching

2 នាងកើតនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ​១៩៩៦

3 នាងមានកំពស់ ១៦៥ សង់ទីម៉ែត្រ

4 នាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បាងកក

5 នាងពូកែខាងកីឡា ជាពិសេស ជិះសេះ និងជិះស្គីទឹកកក

6 ចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅពេលដែលសម្ដែងរឿង Kaew Na Ma និង Si Yod Kuman ហើយកាន់តែមានឈ្មោះល្បីបន្ទាប់ពីបានសម្ដែងរឿង Oak Thoranee ក្នុងឆ្នាំ ២០១៧

7 បច្ចុប្បន្ននាងកំពុងតែថតរឿង 2 ដែលមានចំណងជើងថា Sed Thee Plao និង Jun Krajang Tee Kalng Thong

8 បន្ទាប់ពីមានរឿងអាស្រូវ និងត្រូវបានគេចោទប្រកាន់ថាជាតួជ្រៀតជ្រែករវាងស្នេហារបស់ Weir និង Bella ក៏លេចលឺពត៌មានថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Nut Atirut ៕

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ