ស្ងាត់ៗ Changmin សមាជិកក្រុម TVXQ បានបរិច្ចាគលុយដើម្បីជួយដល់ព្រៃអាម៉ាហ្សូន

ដូចដែលប្រិយមិត្តជាច្រើនបានដឹងរួចមកហើយអំពីហេតុការណ៍ឆេះព្រៃអាម៉ាហ្សូន ហេតុការណ៍មួយនេះបានបំផ្លិចបំផ្លាញបរិស្ថានជាខ្លាំង និងធ្វើអោយប្រជាជនទូទាំងពីភពលោកមានភាពសោកស្ដាយ។ ក្នុងនោះគេកីឃើញមានតារាល្បីជាច្រើនដែលមានទឹកចិត្តសប្បុរស់បានចូលរួមបរិច្ចាគដើម្បីជួយដល់ព្រៃអាម៉ាហ្សូន  ។ ហើយបុរសសង្ហារ Chanmin ក៏មិនខុសពីតារាល្បីៗ ផ្សេងទៀតដែរ ដោយមានទឹកចិត្តស្រលាញ់ និងសប្បុរសធម៌លោកក៏បានបរិច្ចាគលុយមួយចំនួនរបស់លោកដើម្បីជួយដល់ព្រៃអាម៉ាហ្សូនផងដែរ។

យោងតាមប្រភពវេបសាយ Allkpop បានប្រាប់អោយដឹងថាតារាសង្ហារនេះបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ៧០ លានវ៉ុន ដែលស្មើទៅនឹងលុយដុល្លារប្រហែល ៦ម៉ឺន ។ នេះគឺជាអំពើសប្បុរស និងគំរូដ៏ល្អមួយរបស់តារារូបសង្ហារម្នាក់នេះ មិនតែប៉ុណ្ណោះទឹកចិត្តដ៏ល្អរបស់លោកបានធ្វើអោយអ្នកគាំទ្រជាច្រើនកាន់តែអាណិត និងគោរពស្រលាញ់ដល់រូបលោក៕


ប្រភព៖ Allkpop

អត្ថបទដោយ៖ ស្រីពេជ្រ