តោះមកស្គាល់តារាស្រី-ប្រុសថៃ ដែលជាអ្នកគាំទ្រតារា Kpop ផ្កាប់មុខតែម្ដង

ថ្វីត្បិតតែតារាស្រី-ប្រុសទាំងអស់នេះសុទ្ធសឹងតែជាតារាល្បីហើយមានអ្នកគាំទ្រជាច្រើនក៏ពិតមែន ប៉ុន្ដែពួកគេក៏មាននិមិត្តរូបរបស់ខ្លួនហើយក៏ជាអ្នកគាំទ្រផ្កាប់មុខរបស់តារា Kpop ផងដែរ។

តោះទៅក្រឡេកមើលថាតារារូបណាខ្លះដែលជាអ្នកគាំទ្រផ្កាប់មុខរបស់តារា Kpop​ ៖

1 Boy Pakorn

តារាប្រុសសង្ហាររូបនេះធ្លាប់បានប្រាប់ឲដឹងតាំងពីយូរមកហើយថាលោកគោរពស្រលាញ់ និងចូលចិត្ត Yuri សមាជិកក្រុមនារី Girl Generation។ ហើយកាលពីថ្មីៗ កន្លងទៅនេះលោកក៏បានជួបនាងផ្ទាល់តាមរយៈកម្មវិធីមួយ។

មិនតែប៉ុណ្ណោះ Boy Pakorn ក៏ចូលចិត្តហើយនិងគាំទ្រក្រុមចម្រៀងនារី​ Blackpink ផងដែរ ពោលអោយតែក្រុមចម្រៀងមួយនេះមកប្រគុំតន្ត្រីនៅប្រទេសថៃគឺលោកមិនដែលខកខានឡើយ។

2 DJ Nui

ចំណែក DJ Nui ក៏ជាអ្នកគាំទ្រតារា Kpop មួយរូបដែរ លោកប្រាប់ទៀតថា លោកចូលចិត្តក្រុម Got7 ហើយសមាជិកដែលលោកចូលចិត្តគឺ​ Jackson ។

3 Cheer Tikhumporn

តារាស្រីរូបនេះក៏ជាអ្នកគាំទ្រតារា Kpop យ៉ាងខ្លាំងផងដែរ នាងចូលចិត្តក្រុមចម្រៀងនារី Girl Generation ហើយនិង Blackpink ។

4 Jame Theeradon

តារាសម្ដែងវ័យក្មេងមួយរួបនេះក៏ជាអ្នកគាំទ្រតារា Kpop ដែរ ជាពិសេស James គឺជាអ្នកគាំទ្ររបស់ក្រុមនារី Blackpink ហើយគេក៏បានទៅចូលរួមការប្រគំតន្ត្រីរបស់ក្រុមនារីនេះ នៅអាមេរិកផងដែរ ៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ