អីយ៉ាមិនចាញ់ប៉ាប៉ាទេ! កូនប្រុស Mike Pirath ទើបអាយុ៥ឆ្នាំ ចេះលេងស្ទាយ៍ថតរូបដូចមនុស្សធំ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងថៃនិងជាតារាសម្ដែងលោក Mike Pirath មានកូនប្រុសមួយរូបដែលមានឈ្មោះថា Maxwell មានអាយុ៥ឆ្នាំហើយ ហើយក៏គួរឲ្យស្រលាញ់ខ្លាំងផងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍លើរូបភាពជាច្រើនរបស់កូនប្រុសលោក Mike ដែលមើលទៅពិតជាមានដុងខាងសិល្បៈខ្លាំងណាស់ ពិសេសនោះគឺការថតរូប​ គេចេះលេងស្ទាយ៍ និងទឹកមុខ មើលទៅគ្រប់រូបភាពពិតជាស្រស់ស្អាតដូចមនុស្សធំអញ្ចឹង។

តាមរយៈរូបភាពទាំងអស់នេះផងដែរ មហាជនក៏បាននាំគ្នាសរសើរដល់ដូចប្រុសលោក Mike មិនត្រឹមតែមានមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងនោះទេ ហើយថែមទាំងចេះលេងស្ទាយ៍ថតរូបដូចមនុស្សធំគួរឲ្យសរសើរខ្លាំងទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី