កម្រងរឿងភាគដ៏ល្បីៗ របស់តារាសម្ដែង Ken Theeradeth ដែលអ្នកគាំទ្រចង់អោយថតសារជាថ្មី

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាលោក Ken Theeradeth ជាតារាសម្ដែងជើងចាស់ដ៏ឆ្នើមមួយរូប ហើយភាគច្រើនរឿងភាគដែលលោកបានចូលរួមសម្ដែងគឺសុទ្ធសឹងតែជារឿងភាគដែលល្អទស្សនា និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

ហើយមួយរយៈចុងក្រោយនេះក៏មានទស្សនិកជនជាច្រើនចង់អោយរឿងភាគដែលលោកធ្លាប់បានចូលសម្ដែងមានការថតសារជាថ្មី។ មិនតែប៉ុណ្ណោះទស្សនិជនក៏ចង់ឃើញតារាប្រុស ស្រីជំនាន់ក្រោយទាំងអស់នេះបានចូលរួមសម្ដែងក្នុងរឿងទាំងនេះផងដែរ។

3. Um Rak

រឿងភាគមួយនេះចាក់ផ្សាយជាលើកដំបូងក្នុងឆ្នាំ ២០០៦ ហើយរឿងភាគមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។ ទស្សនិកជនចង់ឃើញលោក James Ma និងតារាស្រី Kimberly សម្ដែងជាមួយគ្នាក្នុងរឿងនេះ។

2. Sawan Biang

ចំណែករឿងមួយនេះវិញគឺចាក់ផ្សាយជាលើកដំបូងក្នុងឆ្នាំ ២០០៨ ជារឿងភាគមួយដែលទទួលបានការគាំទ្រជាខ្លាំងក្នុងឆ្នាំ ២០០៨ ។ ទស្សនិកជនចង់ឃើញ Yaya Urassaya, Fern Nop, Mint Chalida, Taew Natapohn, Mew Nittha, Mai Davika រឺក៏ Kimberly សម្ដែងជាតួស្រី ស្របពេលដែលទស្សនិកជនចង់ឃើញ Nadech Kugimaya, Pope Thanawat, Mario Maurer, Tor Thanapob, រីក៏លោក Mark Print សម្ដែងជាតួប្រុស។

1. Sut Sanaeha

ជារឿងភាគដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០០៩ ។ ទស្សនិកជនជាច្រើនចង់ឃើញ Pope Thanawat និង Bella សម្ដែងជាតួឯកក្នុងរឿងនេះ។

 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ?

 

ប្រភព៖ Thai Update

អត្ថបទដោយ៖ ស្រីពេជ្រ