អីយ៉ា! រឿង ណាត​ សម្ដែងប៉ះគូស្នេហ៍លើកទី១សក្ដិសមគ្នាខ្លាំងណាស់ គួរឲ្យសរសើរ!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកគាំទ្រជាច្រើនបានឃើញអតីត​បវរកញ្ញា​ចក្រវាល​កញ្ញា ​រឿន​ ​ណាត​ ចាប់ដៃគូសម្ដែងរឿងជាមួយនិងគូស្នេហ៍របស់ខ្លួនគឺលោក ជូ​អ៊ី​។

ក្នុងនោះផងដែរតាមរយៈរឿងដែលអ្នកទាំងពីរសម្ដែងរួមគ្នាលើកទី១នេះ មានចំណងជើងថា «មនុស្សពិត» ដែលនឹងត្រៀមចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍បាយ័នក្នុងពេលឆាប់ៗនេះ អ្វីដែលពិសេសនោះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានសរសើរថាអ្នកទាំងពីរពិតជាសក្ដិសមគ្នាខ្លាំងណាស់ក្នុងរឿងមួយនេះ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែគូស្នេហ៍មួយគូនេះ ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែសមត្ថភាពសម្ដែងរបស់អ្នកទាំងពីរពិតជាមិនចាញ់តារារាមច្បងប៉ុន្មាននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី