ច្រណែនណាស់! តារាស្រី-ប្រុសថៃ ទាំងអស់នេះអាយុច្រើនហើយតែមុខមិនព្រមចាស់តាមអាយុសោះ

បើទោះជាអាយុច្រើនហើយក៏ពិតមែនតែតារាប្រុស-ស្រី ទាំងអស់នេះ ហាក់ដូចជានៅតែមើលទៅនៅក្មេងមិនព្រមចាស់ទៅតាមអាយុសោះ។ ថ្វីបើអាយុរបស់តារាទាំងអស់នេះកាន់តែច្រើនតែមិនបានធ្វើឲ្យរូបសម្រស់របស់ពួកគេអន់ថយឡើយ ព្រោះថាតែអាយុគ្រាន់តែជាតួលេខសំរាប់តារាទាំងអស់នេះប៉ុណ្ណោះ។

តោះក្រឡេកទៅមើលទាំងអស់គ្នាថាតារារូបណាខ្លះដែលមិនព្រមចាស់តាមអាយុសោះ៖

1 Aum Patcharapa

Aum ជាតារាស្រីដែលមានកេរ្ដិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំង ពួកយើងក៏អាចនិយាយម៉្យាងទៀតថាជាតារាស្រីកំពូលលំដាប់ប្រទេស។ តារាស្រីរូបនេះបានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ។ មើលតាមរូបរាងដ៏ស្រស់ស្អាត ហើយនិងវ័យក្មេងរបស់នាង បើមិនប្រាប់ច្បាស់ជាមិនដឹងថាមានអាយុ ៤០ ឆ្នាំ នោះទេ។

2 Mario Maurer

Mario ជាតារាសម្ដែងប្រុសម្នាក់ដែលទទួលបានការស្រឡាញ់ និងគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ មិនថាតែនៅក្នុង រឺក៏ក្រៅប្រទេសនោះទេ ។ តារាប្រុសរូបនេះចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈកំឡុងឆ្នាំ ២០០៧ ។ ជាកូនកាត់បីសាសន៍ដែលមានទម្រង់មុខស្រស់ស្អាត និងវ័យក្មេង ពិតជាពិបាកនឹងជឿណាស់ថាតារាប្រុសរូបនេះមានអាយុ ៣១ ឆ្នាំ។

3 Aom Sushar

Aom ជាតារាសម្ដែងស្រីមួយរូបដែលអ្នកគាំទ្រគេចាត់ទុកថាជាតារាស្រីដែលមានមុខដូចកូនក្មេង តែកាលពិតទៅនាងមានអាយុ ៣១ ឆ្នាំហើយ។

4 Pattie Ungsumalynn

Pattie ជាតារាស្រីដែលមានរូបរាងដូចក្មេងស្រីជំទង់ គួបផ្សំនឹងនាងនិយមតែសម្ដែងក្នុងរឿងភាគបែបយុវវ័យទៀត មិនមានមនុស្សច្រើននោះទេដែលបានដឹងនាងមានអាយុ ២៨ ឆ្នាំ។

5 Mark Prin

ឃើញមុខក្មេងបែបនេះទេ តែ Mark Prin ឆ្នាំក្រោយអាយុ ៣០ ឆ្នាំហើយ៕

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ