អបអរផង! ក្រោយប្រកាសលែងលៈពេលនេះ Tack ត្រូវគ្នាវិញហើយ បណ្ដើរគ្នាជាគ្រួសារចូលរួមកម្មវិធីទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ កាលពីមួយរយៈពេលមុខ តារាសម្ដែងប្រុស លោក Tack Pharunyoo និងភរិយា បានប្រកាសចែកផ្លូវគ្នា បន្ទាប់ពីសម្រាលកូនបានប៉ុន្មានខែ ធ្វើឲ្យមហាជនសម្ដែងការសោកស្ដាយខ្លាំងណាស់។

តែយ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ លោក Tack បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ នៅពេលដែលលោកបានប្រកាសថា បច្ចុប្បន្ននេះគ្រួសាររបស់លោកធម្មតាវិញហើយ ពោលគឺចំណងស្នេហាប្ដីប្រពន្ធលោកបានត្រូវរូវគ្នាវិញហើយ។

លើសពីនេះទៅទៀត អ្នកទាំងពីរបានដឹកដៃគ្នា ទៅចូលរួមកម្មវិធីជាមួយនិងគ្នាជាលក្ខណៈគ្រួសារយ៉ាងផ្អែមល្ហែមទៀតផង នេះពិតរឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី