ស្អាតខ្លាំងណាស់! Miss Grand កម្ពុជា ដេត ស្រីនាឌ គ្រងឈុតអប្សរាខ្មែរស្អាតដូចគំនូរ!(មានរូបភាព)

ក្រោយពេលជាប់ឈ្មោះជា Miss Grand កម្ពុជា កញ្ញាដេត ស្រីនាឌ បានត្រៀមខ្លួនរួចជាស្រេច ដើ​ម្បីទៅចូលរួមប្រកួតបន្ដនៅក្រៅប្រទេស ដែលក្នុងនោះក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានផ្ដល់កម្ដៅចិត្តឲ្យនាងផងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ផ្ទុះការសរសើរដល់រូបសម្រស់តារាស្រីរូបនេះ នៅពេលដែលគ្រប់គ្នាបានឃើញនាង តុបតែងខ្លួនក្នុងឈុតអប្សរាបុរាណខ្មែរ មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ ធ្វើឲ្យរូបសម្រស់របស់នាងប្រែជាស្រស់ស្អាតដូចជាគំនូរអញ្ចឹង។

តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនបានបញ្ចេញមតិសរសើរ ពីរូបសម្រស់របស់ Miss Grand កម្ពុជាយើងរូបនេះ ហើយគ្រប់គ្នាក៏សង្ឃឹមថានាងនឹងទទួលបានជោគជ័យនៅពេលបង្ហាញខ្លួននៅលើឆាកអន្តរជាតិ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី