ត្រៀមៗ តួប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» នឹងត្រៀមខ្លួនត្រលប់មកវិញជាមួយរឿងភាគថ្មី

ក្រោយពីត្រលប់មកពីបំពេញភារៈកិច្ចបំរើកងទ័ពជូនប្រទេសកាលពីខែ កក្កដា និងបន្ទាប់ពីបានលេចមុខក្នុងនាមជាតារាកិត្តិយសក្នុងរឿង Hotel del Luna ដែលជារឿងភាគដ៏ល្បីមួយប្រចាំឆ្នាំ ២០១៩ តារាប្រុសរូបស្រស់ដែលជាតួប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» នឹងត្រលប់មកវិញជាមួយរឿងភាគថ្មី ស្រឡាងដែលមានចំណងជើងថា «Psycho, but That’s Okay»។

រឿងភាគដ៏ថ្មីស្រឡាងមួយនេះនឹងមានការចូលរួមសម្ដែងពីតារាល្បីៗ ជាច្រើនរបស់ប្រទេសកូរ៉េ និងត្រូវបានសរសេរដោយអ្នកនិពន្ធរឿងដ៏ល្បីគឺលោក Jo Yong។ រឿងភាគដែលមានចំណងជើងថា Psycho, but That’s Okay នឹងមានគម្រោងចាប់ផ្ដើមថតនៅឆ្នាំក្រោយបើគ្មានការកែប្រែ។

អត្ថបទដោយ៖ ស្រីពេជ្រ