ផ្អែមល្ហែមទៀតហើយ! តោះទៅទស្សនាទិដ្ឋិភាព ​Dj​ ​Push​ ​និង​ ​Jooy ក្នុងដំណើរកំសាន្តនៅជប៉ុន!(មានរូបច្រើន)

ជាការពិតណាស់ ក្រោយពេលដែលរៀបការសាងគ្រួសាររួចមក តារាថៃលោក Dj​ ​Push​ ​និង​ ​Jooy កាន់តែមានសុភមង្គលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យគ្រប់គ្នាច្រណែននិងអ្នកទាំងពីរខ្លាំងណាស់។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅឯប្រទេសជប៉ុន ដោយក្នុងនោះគេបានឃើញអ្នកទាំងពីរពាក់អាវគូស្នេហ៍ ថតរូបបែបស្វីតៗជាមួយនិងគ្នាជាច្រើន ធ្វើឲ្យអ្នកគាំទ្រឃើញហើយរំភើបចិត្ត នឹងសកម្មភាពដំណើរកំសាន្តលើកនេះរបស់អ្នកទាំងពីរយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាក៏ដោយមហាជនជាច្រើននៅតែខកចិត្ត ព្រោះចាប់តាំងពីរអ្នកទាំងពីររៀបការមក មិនទាន់បានដំណឹងល្អ ទាក់ទងនឹងរឿងមានកូនរបស់អ្នកទាំងពីរនោះទេ ខណៈ Dj​ ​Push ធ្លាប់ទៅពិគ្រោះជាមួយនិងគ្រូពេទ្យរួចហើយក៏ដោយ៕

តោះ! ទៅទស្សនារូបភាពដំណើរកំសាន្តនៅជប៉ុនរបស់អ្នកទាំងពីរខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី