ភ្ញាក់ផ្អើលណាស់! ការពិតមង្គលការ Aff ទៅថ្ងៃមុន Songkarn ក៏បាននាំ Matt ទៅជាមួយដែរ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃរៀបមង្គលការរបស់មិត្តភក្ដិលោក Songkarn គេក៏បានឃើញវត្តមានតារាស្រី Aff ​Taksaorn​ ដែលជាអតីតភរិយាលោក តុបតែងខ្លួនយ៉ាងស្រស់ស្អាតទៅចូលរួមផងដែរ។

ក្នុងនោះអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដំបូងឡើយគ្រប់គ្នាគិតថាលោក Songkarn ទៅកម្មវិធីនោះតែម្នាក់ឯងទេ តែការពិតក្នុងកម្មវិធីនោះលោកក៏បាននាំគូស្នេហ៍ថ្មីលោកគឺតារាស្រី Matt​ ​Peranee ទៅជាមួយដែរ ដែលរឿងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍អាណិតដល់តារាស្រី Aff ដែលមិននឹកស្មានថាទៅកម្មវិធីលើកនេះ បែរជាត្រូវប្រឈមមុខនិងអតីតស្វាមីបណ្ដើរមិត្តស្រីថ្មីមកជាមួយគ្នាបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី