គួរឲ្យសរសើរ! តារាថៃស្រី Yaya ធ្វើរឿងសប្បុរសធម៍បែបនេះទៀតហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urassaya ដែលតែងតែទទួលបានការគាំទ្រខ្លាំង មិនថាតាមរយៈការសម្ដែងរឿង និងសកម្មភាពសង្គមផ្សេងៗនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានធ្វើរឿងសប្បុរសធម៌មួយ ពាក់ព័ន្ធនឹងការប្រកាសរកជំនួយ ដើម្បីជួសជុល និងសាងសង់សាលារៀន ក្នុងខេត្តដាច់ស្រយាលមួយ ក្នុងប្រទេសថៃ ហើយក្នុងនោះនាងក៏បានបង្ហោះរូបភាពក្នុងសកម្មភាពចុះទៅមើលទីតាំង និងជួបជាមួយសិស្សានុសិស្សនៅសាលារៀននោះដោយផ្ទាល់ទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងកោតសរសើរដល់ចិត្តបុណ្យដែលតារាស្រីរូបនេះមាន នេះពិតជាគំរូសម្រាប់សិល្បៈករជំនាន់ក្រោយពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី