ស្លុតចិត្ត! មាស សុខសោភា ទម្លាយថាករណីស្រដៀង បូព្រឹក្ស ក៏ធ្លាប់កើតលើតារាល្បីផ្សេងទៀតដែរ!

0 1,208

ភ្នំពេញ ៖ ក្រោយពីគណនីហឹង្សាជះស្រាបៀរទៅលើតារាចម្រៀង ទេព បូព្រឹក្ស ក៏មានតារាសម្តែងនិងតារាចម្រៀងជាច្រើនដួងបានចេញមុខទាមទាររកយុត្តិធម៌ឲ្យ ដោយធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមផងដែរ ។

ក្នុងនោះយើងក៏សង្កេតឃើញមានកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន គឺតារាចម្រៀង មាស សុខសោភា បានទម្លាយថា ករណីស្រដៀងនឹង ទេព បូព្រឹក្ស ក៏ធ្លាប់កើតមានលើរូបខ្លួនដែរ ។

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ម្ចាស់បទ ម្នាក់ឯងមិនស្លាប់ទេ បានលើកឡើងថា “សួស្តី បងប្អូន ពូ​មីង និង​មហាជនទាំង​អស់។ ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយ​រូប​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៍​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស រឺក៍ក្រៅ​ប្រ​ទេស​ឡើយ” ។

តារាចម្រៀងស្រីរូបនេះបានបន្ថែមទៀតថា “ដូច​ច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៍ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភព​លោក​ មិនថាគាត់ជាអ្នកសិល្ប: រឺក៍ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៍​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបាន​ទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។ ជាចុង​ក្រោ​យខ្ញុំសូម​ជូន​ពរ​អោយ​ប្អូន ស្រី ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៍​សូម​អោយ​ប្អូន នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្ប:ខ្មែរ​យើង​តទៅ​មុខ​ទៀត” ៕

Loading...