ជួបគ្នាម្ដងទៀតហើយ! Mark Prin និង Taew Natapohn ត្រៀមចាប់ដៃគ្នាសម្ដែងរឿងភាគថ្មី

នេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាសម្ដែង Mark Prin និង Taew Natapohn ពីព្រោះអ្នកទាំងពីរត្រៀមចាប់ដៃគ្នាសម្ដែងរឿងភាគរួមគ្នាសារជាថ្មីដែលមានចំណងជើងថា ‘Game Lah Torachon’។

បើយោងតាមសម្ដីតារាស្រីតូចច្រលឹង Taew Natapohn ក្នុងបទសម្ភាស៍កាលពីថ្មីៗ កន្លងទៅនេះ រឿងភាគមួយនេះនឹងចាប់ផ្ដើមថតនៅខែ កុម្ភះ ឆ្នាំក្រោយនេះហើយ។

គួររំលឹកផងដែរថា រឿងភាគដែលមានចំណងជើងថា ‘Game Lah Torachon’ នេះគឺជាជំនួបលើកទី ២ ដែលអ្នកទាំងពីរនឹងត្រៀមសម្ដែងរួមគ្នា៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ