រំលឹកអតីតកាលបុរសស្មោះស្នេហ៍! មុនក្លាយជាគូស្វាមីភរិយា Wallace Huo សារភាពថាលួចស្រលាញ់ភរិយារបស់ខ្លួនជិត ១០ ឆ្នាំ

តារាសម្ដែងប្រុសចិនជើងចាស់វ័យ ៣៩ ឆ្នាំ Wallace Huo ធ្លាប់បានសារភាពថា រូបលោកបានលួចស្រលាញ់ភរិយារបស់ខ្លួនអស់រយៈ ១០ ឆ្នាំ​មកហើយ ពោលគឺចាប់តាំងពីអ្នកទាំងពីរមានឱកាសចាប់ដៃគូគ្នាសម្ដែងក្នុងរឿងភាគ Sound of Colors <地下鐵> កាលពីឆ្នាំ ២០០៥ ប៉ុន្ដែដោយមិនចង់បែកបាក់ចំណងមិត្តភាពទើបលោកសម្រេចចិត្តមិនសារភាព និងធ្វើជាមិត្តជាមួយនឹងភរិយារបស់ខ្លួនដល់ទៅ ១០ ឆ្នាំ។

លោកក៏បានបន្ថែមទៀតថា កាលពីឆ្នាំ ២០១៦ លោកសម្រចចិត្តសារភាពប្រាប់ភរិយា នៅពេលដែលប្រជាប្រិយប្រជាប្រិយភាពរបស់លោកកើនឡើងហើយគិតថាខ្លួនសាកសមនឹងតារាស្រីល្បីឈ្មោះ Ruby Lin ហើយចំណងស្នេហ៍របស់អ្នកទាំងពីរក៏ចាប់ផ្ដើមពីពេលនោះ រហូតដល់បានក្លាយជាគូស្វាមីភរិយា។

គួររំលឹកផងដែរថា គូស្វាមីភរិយាមួយគូនេះ បានចាប់ដៃគ្នាកសាងជីវិតគ្រួសារក្នុងឆ្នាំ ២០១៧ បច្ចុប្បន្នពួកគេទទួលបានចំណងដៃកូនស្រីមួយ៕

អត្ថបទដោយ៖​ស្រីពេជ្រ

 

Loading...