អស់សំណើចតែម្ដង! ក្រោយសរសៃរ៉ូបរបស់ YangZi ជ្រុះរាយប៉ាយ ស្រាប់តែ YangMi ធ្វើបែបនេះ

ជាការពិតណាស់ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ គឺមានព្រឹត្ដិការណ៍ដ៏ធំសម្បើមមួយក្នុងទីក្រុង ប៉េកាំង ប្រទេសចិន នោះគឺកម្មវិធីទទួលពានរង្វាន់​ Weibo Night។

ជាក់ស្ដែង ក្នុងកម្មវិធីដ៏ធំសម្បើមក៏មានការចូលរួមពីតារាសម្ដែងដែលមានឈ្មោះល្បីជាច្រើន រីឯតារាសម្ដែងស្រីកំពូលៗ របស់ប្រទេសចិនក៏បានបង្អួតសម្រស់គ្នាតាមរយៈស្ដាយរ៉ូបប្លែកៗ ដែលទាក់ភ្នែក រួមជាមួយម៉ូតសក់ដ៏ស្រស់ស្អាត។ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាតារាដែលមានវត្តមាននៅទីនោះមានការភ្ងាក់ផ្អើលគឺសរសៃរ៉ូបរបស់តារាស្រីដែលកំពុងមានឈ្មោះបោះសំលេង ឈរលើតារាងកំពូលប្រជាប្រិយភាព YangZi ស្រាប់តែជ្រុះរាយបាយពេញនឹងតែម្ដង។

ជាងនេះទៅទៀត សរសៃរ៉ូបទាំងនោះក៏ហោះទៅជាប់នឹងតារាសម្ដែងស្រីកំពូល YangMi ដែលជាហេតុធ្វើឲ្យតារាស្រីជើងចាស់រូបនេះ ជួយដើររើសហើយមានឱកាសក្នុងការកំប្លែងលេងជាមួយនឹងតារាស្រី YangZi ដែលជាសិស្សប្អូនរបស់ខ្លួន ដោយលើកបង្ហាញសរសៃរ៉ូបទៅកាន់​ YangZi។ YangMi ក៏បានធ្វើមុខរបៀបកំប្លែងនៅពេលដែលរូបនាងព្យាយាមបេះកំទេចទាំងអស់នោះចេញេពីរ៉ូបរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងឃើញហើយទប់សំណើចមិនបាន។ មិនតែប៉ុណ្ណោះ សូម្បីតែសមីខ្លួន YangZi ក៏ហាក់ដូចជាអស់សំណើច និងហួសចិត្តចំពោះរ៉ូបខ្លួនឯងផងដែរ៕

 

 

 

អត្ថបទដោយ៖ ស្រីពេជ្រ