មោទនៈភាពណាស់! តារាខ្មែរ Jimmy ក្លាយជាម្ចាស់ពានរង្វាន់ធំប្រចាំឆ្នាំ២០២០នៅប្រទេសថៃ!(មានរូបភាព)

ហ្វេនៗជាច្រើនរបស់តារាស្រីសំបូរប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា កញ្ញា Jimmy បានបង្ហាញអារម្មណ៍រំភើប និងអបអរសាទរ ក្រោយពេលទទួលដំណឹងថានាងទទួលបានពានរង្វាន់ដ៏ធំមួយនៅឯប្រទេសថៃ។

ក្នុងនោះផងដែរ ពានរង្វាន់ដែលតារាស្រីរូបនេះទទួលបានគឺនៅក្នុងកម្មវិធី THAILAND DIGITAL AWARDS 2020 លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុននេះ។

ក្រោយពេលទទួលដំណឹងនេះភ្លាម ហ្វេនៗជាច្រើនពិតជាសរសើរនិងមានមោទនៈភាព ក្រោយពេលតារាខ្មែរយើងបានជាប់ជាតារាដែលមានស្នាដៃល្អនៅក្នុងសម័យឌីជីថលក្នុងប្រទេសថៃបែបនេះ ហើយគ្រប់គ្នាក៏កំពុងទន្ទឹងរង់ចាំមើលថ្ងៃទទួលពានរង្វាន់នោះផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី