នៅចាំនាងទេ? កញ្ញា Richy Oranate ផ្លាស់ប្តូរតាមតួអង្គ…តារាស្រីម្នាក់នេះធ្លាប់សម្តែងខ្សែភាពយន្តជាមួយលោក Nadech Kugimiya

តើប្រិយមិត្តនៅចាំតារាស្រីរូបនេះបានទេ? នាងធ្លាប់សម្តែងខ្សែភាពយន្តរឿង Sunset at Chaophraya ជាមួយនឹងលោក Nadech Kugimiya កាលពីឆ្នាំ២០១៣ ហើយការចាក់ផ្សាយរឿងនេះរកចំណូលបានរហូតដល់៥៥លានបាតឯណោះ។

បច្ចុប្បន្នកញ្ញាRichy Oranate មានខ្សែភាពយន្តភាគមួយរឿងដែលកំពុងចាក់ផ្សាយនៅលើប៉ុស្តិ៍ CH3។ រឿង SornNgaoRak មានការចូលរួមសម្តែងដោយលោក God Ittipat ដែលជាតួឯកប្រុសចំណែកកញ្ញាRichy ជាតួអង្គកូនភ្លោះម្នាក់ជាស្រីម្នាក់ជាប្រុស។ប្រិយមិត្តក៏អាចតាមដានទស្សនារឿងភាគរឿងនេះតាមរយៈ Youtube Channel របស់Ch3Thailand ។ បើចង់ដឹងសាច់រឿងកូនភ្លោះស្រីប្រុសគូនេះកុំភ្លេចតាមដានទាំងអស់គ្នាណា !

អត្ថបទដោយ ៖ Sunstar