ពិតជាអ្នកគាំទ្រ Goal មែន! អ្នកគាំទ្ររបស់តារាល្បី ៗ ជាច្រើននាំគ្នាចូលរួមបរិច្ចាគជួយដល់តំបន់ Wuhan

ក្រោយពីមេរោគ ផ្លូវដង្ហើមសាហាវ កូរ៉ូណា បានកំពុងរាតត្បាតក្នុងប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀតក្នុងពិភពលោក អ្នកគាំទ្រជាច្រើនរបស់តារាល្បីៗ មួយចំនួនបានផ្ដួចផ្ដើមគំនិតបរិច្ចាគទឹកប្រាក់ និងសំភារៈផ្សេងៗ ដើម្បីជួយដល់ជនរងគ្រោះ និងតំបន់ Wuhan ដែលនេះគឺជាទឹកចិត្តដ៏សប្បុរសប្រពៃមួយ។

តោះទៅមើលថាអ្នកគាំទ្ររបស់តារាណាខ្លះបានចូលរួមបរិច្ចាគដល់តំបន់ Wuhan៖

១/ អ្នកគាំទ្រ BTS បរិច្ចាគទឹកប្រាក់ចំនួន ៥២,០០០ រូពី (៧,៥០០ ដុល្លារ)។

២/ អ្នកគាំទ្រ Wang Yibo បរិច្ចាគទឹកប្រាក់ជាង ២០,០០០ យ័ន (២,៨៨៣ដុល្លារ) និងបរិច្ចាគសម្លៀកបំពាក់ការពារ, ម៉ាស់, ស្រោមដៃការពារ។

៣/ អ្នកគាំទ្រ Xiao Zhan បរិច្ចាគទឹកប្រាក់ជាង ១០,០០០ យ័ន (១,៤៤៩ ដុល្លារ) បរិច្ចាគសម្លៀកបំពាក់ការពារ, ម៉ាស់, ស្រោមដៃការពារ។

 

៤/ អ្នកគាំទ្រ Zhang YiXing បរិច្ចាគទឹកប្រាក់ចំនួន ១០,៧០០ យ័ន (១,៥៤២ដុល្លារ)។

៥/ អ្នកគាំទ្រ Cai XuKun បរិច្ចាគទឹកប្រាក់ចំនួន ២៥,៧៧៤ យ័ន (៣,៧០០ ដុល្លារ)។

៦/ អ្នកគាំទ្រ Zhu YiLong បរិច្ចាគបរិក្ខាពេទ្យ និងសំភារះប្រើប្រាស់ផ្សេងៗ។

៧/ អ្នកគាំទ្រ Louis Koo បរិច្ចាគបរិក្ខាពេទ្យ និងសំភារះប្រើប្រាស់ផ្សេងៗ ។

នេះគ្រាន់តែជាពត៌មានមួយចំនួនដែលទទួលបានបណ្ដោះអាសន្នប៉ុណ្ណោះ យ៉ាងណាមិញក៏មានក្រុមអ្នកគាំទ្រជាច្រើនទៀតដែលនឹងកំពុងចូលរួមបរិច្ចាគជួយដល់តំបន់ Wuhan ជាបន្ដបន្ទាប់ផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ