អ្នក​គ្មាន​ប្រាក់​ធ្វើ​ដើមទុន​អាជីវកម្មមែនទេ​?​ មាន​មធ្យោបាយ​១៨យ៉ាង​ដែល​អ្នករក​វាបាន​

0 136

ការ​ស្វែង​រក​ទុន​សម្រាប់​ដំណើរ​ការ​អាជីវ​កម្មដំបូងរបស់អ្នក​ គឺជាបញ្ហា​ចោទសំខាន់​បំ​ផុតសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង​ ថ្ងៃនេះ សូមនាំយកនូវមធ្យោបាយ១៨ ចំណុច​ជួយអ្នកក្នុងការគៀងគរប្រភពទុន ដើម្បីដំណើរការអាជីវកម្មថ្មីថ្មោងរបស់អ្នក៖

១.ចាប់​ផ្តើម​អាជីវ​កម្ម​ក្រៅ​ម៉ោង ៖ បើ​អ្នក​មិនទាន់​មាន​ពេល​វេលាគ្រប់​គ្រាន់ ​សម្រាប់ដំណើរ​ការ​អាជីវកម្ម​ទាំង​ស្រុង​ទេ អ្នក​អា​ច​ចាប់​ផ្តើមធ្វើវាក្រៅ​ម៉ោងសិន មានន័យ​ថា​អ្នកត្រូវ​ធ្វើ​ការ​សន្សំ​ប្រាក់​ខ្លះរក​ស៊ី​ខ្លះ ដោយមិនកុំ​បោះ​បង់​ចោល​ការ​ងាររបស់អ្នក​ទាំង​ស្រុង​ ដើម្បី​មក​បើក​អាជីវកម្ម​ព្រោះ​វា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ តែអ្នកអាចរង់ចាំរហូតដល់​អា​ជីវកម្ម​អ្នក​អាចឈរជើង​បានរឹងមាំហើយ នោះអ្នកបោះបង់ការងាររបស់អ្នកក៏មិនហួសពេលដែល​។

២.រកការ​ងារ​ក្រៅ​ម៉ោង ៖ ប្រសិនបើអ្នកមិនទាន់មានលទ្ធភាពបើកអាជីវកម្មក្រៅម៉ោងបានទេ ​ នោះអ្នក​គួរ​តែ​ស្វែង​រក​ការ​ងារ​ក្រៅ​ម៉ោង​បន្ថែម​ដើម្បី​ទទួល​បានប្រភព​ចំណូលបន្ថែមដើម្បីជាទុនខ្លះអាចយកទៅបើកអាជីវកម្ម។

៣.ចាប់​ផ្តើម​អាជីវ​កម្ម​នៅ​ផ្ទះ ៖ អ្នកគួរ​ចាប់​ផ្តើមអាជីកម្ម​នៅ​ផ្ទះ​ ឬបន្ទប់ជួលសិន​ បើ​អ្នកមិនទាន់​មានលទ្ធភាព​សាង​សង់​ឬជួល​អគារនៅឡើយ។ ការធ្វើបែបនេះជួយអ្នកក្នុងការកាត់បន្ថយថ្លៃជួលអគារបានមួយចំណែកដែរ។

៤.កុំ​ចំណាយ​លើការទិញទំនិញស្ដុកទុកច្រើន​ពេក ៖ កុំព្យាយាម​ចំណាយលើ​ការទិញទំនិញស្ដុកទុកច្រើ​ន​លើស​លប់​ពេក ​ព្រោះ​ពេល​ដែល​អ្នក​ចំណាយ​ប្រាក់​ទិញទំនិញស្ដុកទុក​ទាំងនោះ​ វាមិនអាច​ឲ្យ​អ្នក​ដក​វា​មកវិញដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ផ្សេង​បានឡើយ។

៥.ប្តេជ្ញាចិត្ត​ជាមុន​សម្រាប់​ធ្វើ​ការងារ ៖ ប្តេជ្ញាចិត្តធ្វើការ​ងារដើម្បី​នាំយក​ដើម​ទុន​មកដំណើរការ​អាជីវកម្ម​របស់អ្នក អ្នក​ត្រូវ​ចាំថា​អ្នកគួរ​តែ​មាន​ប្រភពទុន​មួយឬពីរដើម្បី​ទប់ទល់នឹងការចំណាយលើអាជីវកម្ម​ ចៀសវាង​ការ​ដាំ​ក្បាលចុះ​ដោយ​សារតែបញ្ហាហិរញ្ញវត្ថុ។

៦.ជួល​សម្ភារបរិក្ខារ និងឧបករណ៍​ផ្សេង ៖ បើ​អ្នក​ទើប​ចាប់​ដំណើរ​ការ​អាជីវកម្ម​ទេអ្នកគួរ​ជួល​បរិក្ខារ​និង​ឧបរណ៍ផ្សេងចៀងវាង​ចំណាយ​ទាំង​ស្រុង។​ ការធ្វើបៀបនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ដែលធ្វើឲ្យអ្នកអាចមានលទ្ធភាពដំណើរការអាជីវកម្មរបស់អ្នក។

៧.ទិញ​​​សម្ភារបរិក្ខារដែល​ប្រើប្រាស់​រួច ៖ ពិត​ណាស់​អាជីវកម្ម​ថ្មី​គួរ​តែប្រើ​បរិក្ខារ​ថ្មីដែរ តែ​វា​មិន​អាក្រក់​ពេក​ទេ​ដែល​យើង​គួរ​ចំណាយ​លើ​របស់​ដែល​​ប្រើ​ប្រាស់​រួច​ (ជជុះ) ដើម្បី​ជាការសន្សំ​មួយ​ផ្នែក។ ការទិញសម្ភារ បរិក្ខារថ្មី គឺត្រូវការចំណាយទុនច្រើន ប៉ុន្តែដើម្បីកាត់បន្ថយការចំណាយ អ្នកគួរទិញរបស់មួយទឹកវិញល្អជាង។

៨.ប្រើ​ប្រាស់​ Credit Card ៖ ការ​ប្រើ​ប្រាស់​ក្រេឌីតកាត​មិន​មែន​ចេះ​តែ​ជាការ​ជាប់​បំណុល​ទេ តែ​វានឹង​ល្អ​ដើម្បី​អ្នក​អាច​ទទួល​បាន​ប្រាក់​សំរាប់​អាជីវកម្ម​របស់​ព្រោះ​អ្នកជាមនុស្ស​ដែលមាន​ក្រេឌីត​ល្អ។ បរិក្ខារ អ្នកផ្គត់​ផ្គង់ ការ​ផ្សព្វផ្សាយឃោសនា​ និងPostage ទាំង​អស់​នោះ​អ្នក​អាច​ទិញ​ឬចំណាយ​ដោយ​ក្រេឌីត (ជំពាក់បាន)។ តែ​យ៉ាងណា​អ្នក​គួរ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូចគ្នាលើ​ចំនុច​នេះព្រោះ​វា​ងាយ​បង្ក​ហានិភ័យបើ​អ្នក​ជាប់បំណុល​កាន់តែ​ច្រើន។

៩.ស្នើសុំ​កម្ចីអាជីវកម្ម​ខ្នាតតូច ៖ វាជាផ្នែក​មួយ​ដែល​អាចឲ្យ​អ្នក​ស្វែងរក​ប្រភព​ទុន សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក​ប្រសិនបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ មានផែនការ ចក្ខុវិស័យ ហើយមានជំនឿជាក់មុតមាំហើយ អ្នកអាចស្នើសុំប្រាក់កម្ចីដើម្បីយកមកធ្វើជាទុករកស៊ីបានហើយ។

១០.ធ្វើ​ការ​កៀងគរ​ប្រភព​ចំនូល ៖ ការ​កៀងគរ​ប្រភព​ចំនូល ​គឺសំខាន់​ណាស់ជា​ផ្លូវ​មួយ​ដែល​ជួយឲ្យ​អ្នក​ទទួល​បាន​ដើមទុន​ងាយ។​ អ្នកអាចស្វែងរកប្រភពទុនពីមិត្តភក្ដិរបស់អ្នក គ្រួសារ បងប្អូនជាដើម។ ការធ្វើបែបនេះ អ្នកអាចនឹងធ្វើការដំណើរការអាជីវកម្មរបស់អ្នកបានឆាប់រហ័ស។

១១.​បញ្ចាំ​ប្លង់​ផ្ទះ ឬអចលន​ទ្រព្យ ៖ អ្នក​អាច​ដាក់​ប្លង់​ដី​ឬផ្ទះដើម្បីទទួល​បានកម្ចី ព្រោះវា​អាច​ទទួល​បាន​រហូត​ទៅ​ដល់ ៧៥% នៃ​ការ​វាយតម្លៃ​លើ​អចលនទ្រព្យ​របស់​អ្នក តែ​ត្រូវ​ចាំ​ថា​ពេល​អ្នក​ដាក់​ប្លង់ដី ឬ​អចនលទ្រព្យវា​ប្រឈម​នឹង​ហានិភ័យ ព្រោះ​ថាបើអាជីវកម្ម​អ្នក​ក្ស័យធនអចលនទ្រព្យអ្នក​ក៏បាត់​បង់ទៅជាមួយដែល។

១២.ស្នើសុំ​កម្ចីខ្នាតតូច ៖ ជាជម្រើស​ល្អ​មួយ​ដែល​អ្នក​គួរ​ងាកទៅ​រក​កម្ចី​ខ្នាត​តូច​ជាជាង​ដាក់​បញ្ចាំ​ប្លង់​ផ្ទះ ហើយ​ព័តមាន ​ដែល​អ្នក​ត្រូវ​បង្ហាញ​ទៅ​ធនា​គារឬមីក្រូហិរញ្ញវត្ថុមាន​ដូច​ជា​ ផែនការអាជីវកម្ម គោល​បំណង​អាជីវ​កម្ម គម្រោង​នៃ​ថ្ងៃ​បើក​ដំណើរ​ការ​អាជីវកម្ម របាយការណ៍តុល្យការណ៍ ការជួល​លម្អិតទំហំទឹក​ប្រាក់​វិនិយោគ​លើ​អាជីវកម្ម គម្រោង​ចំណូល​ចំណាយ ​លំហូរ​សាច់​ប្រាក់ របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន និងប្រវត្តិ​រូប​សង្ខេបជាដើម។

១៣.ស្នើ​ទៅ​ធនាគារពី​ការ​ធានា​កម្ចីពី​ ​SBA (Small Business Administration) ៖ ក្នុង​ករណី​ធនាគារ​បដិសេធកម្ចី​អ្នក អ្នកគួរ​ស្នើ​គេ​ដើម្បី​ទទួល​បាន​កម្ម​វិធី​ធានា​កម្ចី​ពី SBA។

១៤.ខ្ចី​ពី​គ្រួសារឬមិត្តភក្តិ ៖ ប្រភព​ដែល​អាច​ឲ្យ​អ្នកងាយ​ស្វែង​រក​ជាង​គេ​គឺ​គ្រួសារ​និង​មិត្ត​របស់​អ្នក។ តែ​ត្រូវ​ចាំ​ថាអ្នកត្រូវរស់​នៅ​ជាមួយ​គ្រួសារអ្នកយូរត​ទៀត ហើយ​អ្នក​ក៏​ត្រូវ​រាប់​អា​ន​មិត្តភក្តិ​យូរ​អង្វែង​ដែរ។ ​ដូច្នេះ​កុំ​ខ្ចី​ពី​ពួក​គេ​រហូតអស់​ពី​ខ្លួន​អីហើយ​ត្រូវ​ប្រាកដ​ថា​បន្ទាប់​ពី​ខ្ចី​អ្នក​អាច​បង្វិល​សង​ពួកគេ​វិញ​បាន។

១៥.ងាកទៅ​រក​ Angle Capital Group ៖ អ្នក​អាច​ស្វែង​រក​​​ Angle Capital Group ក្នុង​ប្រទេស​របស់​អ្នកពេល​អាជីវកម្ម​មាន​សញ្ញា​ថា​នឹង​រីក​ចម្រើន។ អ្នក​អាច​នឹង​ត្រូវការ​ផែន​ការ​អាជីវកម្ម​ ហើយ​ត្រូវ​បញ្ជាក់​ថា​អ្នក​ធ្លាប់​មាន​បទពិសោធន៍ក្នុ​ងការ​ធ្វើ​អាជីវកម្ម​នេះ ហើយ​វា​អាច​ផ្តល់​ចំនូល​ប្រសើរ​ដល់​វិនិយោគិន។

១៦.ពិចារណា​ស្នើ​សុំ​កម្ចីតាមរយៈអ្នក​ផ្តល់​កម្ចី

១៧.រស់​នៅ​បែប​សន្សំ​សំចៃ ៖ មិនមែន​ឲ្យ​អ្នក​រស់​នៅ​ដូចជា​មនុស្ស​ទីទ័លក្រទេ តែអ្នក​ត្រូវ​ចេះ​សន្សំសំចៃ។ អ្នកគួរ​ញ៉ាំអាហារ​មួយ​ថ្ងៃ​បី​ពេលដូចគ្នា​ តែ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កាហ្វេ brand ហើយ​ប្តូរ​មក​ជាការឆុង​កាហ្វេ​នៅ​ផ្ទះ រៀប​ចំអា​ហារ​ថ្ងៃ​ត្រង់​ពេល​ទៅ​ធ្វើការជៀស​វាង​ការ​ហូប​អាហារ​ខាងក្រៅ​រាល់​ថ្ងៃ កាត់​បន្ថយ​ការ​ដើរ​លេង​ឥត​ប្រយោជន៍​ហើយ​សន្សំ​ប្រាក់​ទុក។ ការសន្សំជាវិធីមួយជួយអ្នកសម្រេចបំណងប្រាថ្នាបើកអាជីវកម្មរកស៊ីរបស់អ្នក។

១៨.រៀន​សន្សំ ៖ ពេល​សន្សំ​អ្នក​ត្រូវ​ពិចារណា​ថា​អ្នក​សន្សំ​ដើម្បី​បើក​អាជីវកម្ម​។ ការសន្សំម្ដងបន្ដិចមែន ប៉ុន្តែអ្នកអាចមានលុយគ្រប់គ្រាន់ក្នុងពេលណាមួយ នោះអ្នកនឹងអាចបើកការរកស៊ីរបស់អ្នកជាមិនខាន៕

Loading...