ចង់មាន​គ្រួសារ​ ដែលមាន​សុភមង្គល​ជាង​គេ​សូម​ដើរតាមគន្លងទាំង​៤ចំណុចខាងក្រោមនេះ​

គ្រួសារ​ដែល​មាន​សុភមង្គល​តែង​តែ​មាន​​ទម្លាប់​មួយ​​ល្អ​ជាង​គេ​ទាំង​អស់។ វា​គឺ​ជា​ទម្លាប់​នៃ​​ការ​គិត​អ្វី​ល្អ​ៗ ជាពិសេស​គឺ​គិត​ពី​​​ប្រយោជន៍​​រួម​នេះ​ឯង​។ ​​​វា​មិន​មែន​មាន​ន័យ​ថា​អ្វី​ៗ គឺ​ល្អ​គ្រប់​ដប់​នោះ​​ទេ​ តែ​ទម្លាប់​ដ៏​ល្អ​ទាំង​នោះ ​ហើយ​ដែល​តែង​តែ​រក្សា​ក្រុម គ្រួសារ​ពួក​គេ​ឲ្យ​មាន​តែ​សុភមង្គល​និង​កាន់​តែ​កក់ក្ដៅ​ជានិច្ច​។​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ អ្នក​គួរ​អាន​ចំណុច​ខាងក្រោម​ដែល​នាំ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​នេះ​ទៅ​មើល៖

១.ទម្លាប់​ជួប​ជុំ​ក្នុង​គ្រួសារ៖ គ្មាន​អ្នក​ណា​​ដែល​​​អាច​ជៀស​ផុត​ពី ការ​​រវល់​នេះ​បាន​ទេ​​​ ដូច​នេះ​សូម​កុំ​យក​ការ​រវល់​របស់​អ្នក​ មក​លើក​ឡើង​​នៅ​​ចំពោះ​មុខ​គ្រួសារ​អី​។ រវាង​គ្រួសារ​និង​ការងារ​ ប្រាកដ​ណាស់​ គ្មាន​អ្វី​យក​ឈ្នះ​គ្រួសារ​អ្នក​បាន​ឡើយ​ នៅ​ថ្ងៃ​ចុងក្រោយ​អ្នក​នឹង​យល់​ពី​វា។ ​​ អ្នក​ត្រូវ​ស្វែង​រក​ពេល​វេលា​ខ្លះ​ ឬ ពេល​ចុង​សប្ដាហ៍​សម្រាប់​ពិសា​បាយ​ឬ ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្នា​ទើប​ប្រសើរ។

២.តែង​ចេះ​ជួយ​យក​អាសា​គ្នា៖ ជា​ការ​ពិត​ណាស់​រស់​នៅ​ក្នុង​គ្រួសារ​ជាមួយ​គ្នា​ អ្នក​មិន​អាច​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​ដាច់​ដោយ​ឡែក​ពី​គេ​បាន​ឡើយ។ ពេល​នេះ​អ្នក​មិន​ចង់​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​នរណា​ម្នាក់​មែន​ ​តែ​ អ្នក​មិន​ច្បាស់​ឡើយ​ថា​ថ្ងៃ​មុខ​អ្នក​អត់​ពី​គ្រួសារ​បាន​ឬ ​ក៏​អត់។ ការ​ចេះ​ជួយ​គ្នា​នាំ​អោយ​គ្រួសារ​កាន់​តែ​មាន​ភាព​កក់​ក្ដៅ​ហើយ​កាន់​តែ​​រស់​នៅ​ខ្វះ​ គ្នា​មិន​បាន។

៣.តែង​មាន​ចិត្ត​មេត្តា​ ប្រោស​ប្រណី​ជានិច្ច៖ ការ​​មាន​ចិត្ត​មេត្តា​និង​ប្រណី​ចំពោះ ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ជួយ​ទប់​ស្កាត់​ការ​​ឈ្លោះ​ប្រកែក​គ្នា។ មាន​តែ​ចិត្ត​ខន្ដី​​ទៅ​វិញ ទៅមក​ទេ ទើប​ជួយ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​បាន​។​

៤.គិត​ពី​រឿង​សប្បាយ​រីករាយ​ឲ្យ​​បាន​ច្រើន៖​ អ្នក​ត្រូវ​គិត​ពី​ ការ​សប្បាយ​រីករាយ​ឲ្យ​​បាន​ច្រើន​ ហើយ​ព្យាយាម​​ពង្រួម​បញ្ហា​​ដែល​អ្នក​មាន​អោយ​តូច។​ គ្រួ​សារ​ដែល​មាន​សុភមង្គល​​តែង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា ​ដោយ​សន្តិវិធី​ ហើយ​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ដោះស្រាយ​បញ្ហា​​​ដែល​កើត​មាន​ជាមួយ​គ្នា​ជានិច្ច​៕