មុននឹងក្លាយជាថ្នាក់ដឹកនាំ​ដែលគេគោរពស្រឡាញ់​ ត្រូវអាន​សម្រង់​សម្តី​ចំនួន​១០ខាងក្រោម​ ទើប​ដឹកនាំបានល្អ​បំផុត

ក្នុង​នាម​ជា​អ្នកដឹកនាំ​គ្រួសារ​ក្តី សហគ្រិន​ក្តី ជា​​នាយក​ប្រតិបត្តិ​ក្តី ជា​​ប្រធាន​ក្តី ទាំងអស់​នេះ របៀប​នៃ​ការ​គ្រប់គ្រង​មិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​នោះ​ឡើយ វា​ទាមទារ​ចំណុច​រួម​មួយ​ ដែល​ជា​គុណតម្លៃ​សម្រាប់​ធ្វើ​ឲ្យ​ការ​ដឹកនាំ​របស់​បុគ្គល​ម្នាក់ៗ សម្រេច​បាន​នូវ​ផ្លែផ្កា​​ជា​ប្រយោជន៍​សម្រាប់​អ្នក​ក្រោម​បង្គាប់។

ខាងក្រោម​នេះ​ជា​សម្រង់​សម្តី​ខ្លះៗ​ដែល​ជួយ​ឲ្យ​អ្នក​​យល់​ច្បាស់​ថា តើ​អ្នក​គួរ​មាន​​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់? ​

១.“អ្នកដឹកនាំ គឺ​ជា​អ្នក​ដែល​ដឹង​វិធី​ដែល​ត្រូវ​ទៅ ​និង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​ត្រូវ​ទៅ”។ ដោយ​លោក (John Maxwell)

២.“មិន​មាន​ឡើយ​មេដឹកនាំ​អស្ចារ្យ​ដែល​​​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ឡើយ”។ លោក (Andrew Carnegie)

៣.“បើ​យើង​សម្លឹង​មើល​ទៅ​ទសវត្សរ៍សខាងមុខ អ្នក​ដឹកនាំ​គឺ​ជា​អ្នក​ដែល​ចេះ​ផ្តល់​អំណាច​ឲ្យ​អ្នកដទៃ”។ លោក (Bill Gates)

៤.“អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព​ម្នាក់​មិនមែន​ជា​អ្នក​ដែល​ត្រឹម​តែ​និយាយ ឬ​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ទេ តែ​ជា​អ្នក​ដែល​បង្ហាញ​លទ្ធផល”។ លោក (Peter Drucker)

៥.“ភាព​ច្នៃប្រឌិត​បែងចែក​រវាង​ថា អ្នកណា​ជា​អ្នកដឹកនាំ ហើយ​អ្នកណា​ជា​អ្នក​ដើរ​តាម”។ លោក (Steve Jobs)

៦.“អ្នកដឹកនាំ​គិត​ និង​ពិភាក្សា​ពី​ដំណោះស្រាយ អ្នក​ដើរតាម​ គិត និង​ពិភាក្សា​ពី​បញ្ហា”។ លោក (Brian Tracy)

៧.“ភាព​ជា​អ្នកដឹកនាំ និង​ការ​រៀនសូត្រ គឺ​ជា​ភាព​ចាំបាច់​ដែល​បំពេញ​គ្នា​​ទៅវិញ​ទៅ​មក” លោក (John F. Kennedy)

៨.“កុំ​និយាយ​ពី​ការ​គ្រប់គ្រង ប្រសិន​បើ​គ្មាន​ការ​លើកទឹកចិត្ត​អ្នកដទៃ”។ លោក (Lee Iacocca)

៩.“គុណតម្លៃ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នកដឹកនាំ គឺ​ការ​ទទួល​ខុសត្រូវ” លោក (Winston Churchill”

១០.“កូនសោ​ដ៏​ជោគជ័យ​នៃ​ភាព​​ជា​អ្នកដឹកនាំ​​នៅ​ពេល​បច្ចុប្បន្ន​ គឺ​​ឥទ្ធិពលមិនមែន​​ប្រើ​អំណាច​ផ្ដាច់ការ​នោះ​ទេ”។ លោក (Kenneth Blanchard)៕