ដើម្បី​ឆាប់ទទួលបាន​ចំណូលខ្ពស់​ អ្នក​ទើប​ចាប់ផ្តើម​លក់តាមអនឡាញដំបូង​ ត្រូវ​តែធ្វើ​រឿងដូចខាងក្រោមនេះ​

39

បច្ចុប្បន្ននេះ​អ្នក​លក់​តាម​អនឡាញកំពុង​តែមានការពេញនិយម​បំផុត​ ព្រោះថា​ ការរក​ស៊ី​តាម​ប្រភេទ​បែបនេះ​វាជាទីផ្សារ​មួយ​ ដែលប្រជុំ​ទៅដោយ​មនុស្ស​ជាច្រើន​ប្រើប្រាស់សង្គមហ្វេសប៊ុក​ ហើយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គមនេះ​មាន​យុទ្ធសាស្ត្រជាច្រើន​ក្នុងការទាញអតិថិជន​ ដោយ​មិន​ចាំបាច់ជួប​អតិថិជន​ផ្ទាល់។

ជាពិសេសទៅទៀត​ ក្នុង​ប្រទេសកម្ពុជា​អ្នកប្រើប្រាស់បណ្តាញ​សង្គមហ្វេសប៊ុកមានភាពទូលំទូលាយ ហើយ​ប្រសិន​បើយើង​មាន​ផលិតផល​សម្រាប់លក់ នោះវាក៏ជា​ឳកាសនៃការលក់​របស់យើងផងដែរ​។ លើសពីរនេះទៅទៀតក្នុងការលក់ យើងគប្បីតែស្តាប់ពីរការបរាជ័យ​ ជោគជ័យនៅក្នុងការលក់ពីរបុគ្គលល្បីៗនៅលើពិភពលោក ហើយគួរតែយកមក បង្កើតយុទ្ធសាស្រ្តថ្មីមួយបន្ថែមទៀត​ និងចេះគ្រប់គ្រងការលក់អោយបានច្បាស់លាស់ ត្រូវឡាយផលិតផលរបស់អ្នកទៅលើ Instragram Facebook ជារៀងរាល់ថ្ងៃដើម្បីអោយផលិតផលរបស់អ្នកកាន់តែមានសន្ទុះកាន់តែខ្លាំង ហើយគួរតែមានការបញ្ចុះតម្លៃពីរ៥%​ ទៅ១០%ជារៀងរាល់ខែ។

ក្នុងការលក់យើងគួរតែណែនាំអត្ថប្រយោជន៍ផលិតផលរបស់យើង ទៅកាន់អតិថិជនរបស់យើងជាមុនសិន​ បើសិនពួកគាត់យល់ច្បាស់ពីរផលិតផលយើងហើយនោះ យើងនិងអាចរកចំណូលបានច្រើនក្នុងមួយខែ​ ក៏ប៉ុន្តែយើងគួរតែលក់ទៅកាន់អតិថិជនរបស់យើងមានតម្លៃសមរម្យ តែមានប្រសិទ្ធភាពខ្ពស់។ជារួមមកអ្នកលក់គ្រប់រូបគួរតែយកចំណេញតិច តែមានអតិថិជនគាំទ្រច្រើន​ បើសិនជាមានពេលអ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមសិក្សាពីរការលក់អោយច្រើន យល់ដឹងពីរការទំនាក់ទង​ ការនិយាយស្តី​ ទៅកាន់ពួកគាត់ នោះអ្នកទាំងអស់គ្នានិងទទួលបានជោគជ័យហើយក៏អាចរកចំណូលបានច្រើនផងដែរ៕

Loading...
TodaySharing News

FREE
VIEW