ចំណុច​ទាំង​៦នេះ​ធ្វើឲ្យអ្នកខ្ចីលុយពីធនាគារយកទៅរកស៊ី​អាចត្រូវ​រលាយ​​​អស់

193

ប្រសិន​បើអ្នក​សម្រេចចិត្តខ្ចីលុយពីធនាគារយកទៅពង្រីកមុខរបរ អ្នកខ្លះយកទៅចាប់ផ្តើមអាជីវកម្ម ប៉ុន្តែ​ភាគ​ច្រើន​នៃ​ពួក​​គាត់ គឺទទួលបរាជ័យក្នុងការរកស៊ី ហើយមានម្ចាស់អាជីវកម្មមិនតិចទេដែលត្រូវជំពាក់បំណុលធនាគារ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់អស់សង្ឃឹម និងពិបាកក្នុងការចាប់ផ្តើមអាជីវកម្មសាជាថ្មី។

មាន​ចំណុច​ទាំង​៧ដែល​នាំ​ឲ្យ​អ្នក​ខ្ចីលុយ​ត្រូវរលាយទាំង​អស់​ ៖

១. គ្មានគម្រោងច្បាស់លាស់ អ្នករកស៊ីជោគជ័យ និងអាចឈរជើងបានយូរ ជាអ្នករកស៊ីដែលមាន​គម្រោង​ផែនការ​អាជីវកម្ម​​ច្បាស់លាស់ ហើយមានចក្ខុវិស័យ និងឆន្ទៈខ្ពស់។ ប្រសិនបើអ្នករកស៊ី ដើម្បីតែប្រាក់ចំណូល ហើយរក​ស៊ីឲ្យ​តែរស់ អ្នកនឹងរកស៊ីដោយអោបជាប់ការលំបាកជានិច្ច។

២. ខ្សោយខាងហិរញ្ញវត្ថុ ក្រុមហ៊ុន ឫអាជីវកម្មទាំងមូលអាច​មានដំណើរការទៅមុខបាន​អាស្រ័យលើការគ្រប់គ្រង​ចរន្ត​សាច់​​ប្រាក់បានល្អ និងត្រឹមត្រូវ ពិសេសពេលមានបញ្ហាចំណូលតិចជាងចំណាយ តើត្រូវដោះស្រាយបែបណា? បើ​ខ្សោយ​ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុហើយ អាជីវកម្មទាំងមូលនឹងត្រូវដួលរលំក្នុងរយៈពេលដ៏ខ្លី។

៣.ខ្សោយផ្នែកគ្រប់គ្រង អ្នករកស៊ីវ័យឆ្លាត មិនដែលធ្វើការងារទាំងអស់ដោយខ្លួនឯងឡើយ ព្រោះគាត់មិន​មាន​សមត្ថភាព ឫ ជំនាញធ្វើការងារគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ។ ម្ចាស់អាជីវកម្មវ័យឆ្លាត នឹងប្រើប្រាស់ប្រព័ន្ធនៃ​ការ​គ្រប់​គ្រងដែលមានប្រសិទ្ធិភាព ដើម្បីគ្រប់គ្រងអាជីវកម្មឲ្យមានដំណើរការទៅមុខ ពិសេសរៀបចំប្រព័ន្ធ​គ្រប់គ្រង​លើ​បុគ្គលិក។

៤.ហេតុផលនៃការរកស៊ី អ្នកចាប់ផ្តើមរកស៊ីមួយចំនួន មិនមានហេតុផលច្បាស់លាស់​ណាមួយនៃការចាប់​ផ្តើមរកស៊ី​របស់​​​ខ្លួនឡើយ។ អ្នកខ្លះគ្រាន់តែយល់ថា រកស៊ីមុខរបរនេះ ឬមុខរបរនោះវាទំនង វាងាយស្រួល ឃើញគេរកស៊ី​ចំណេញ​ច្រើន រកស៊ីតាមគេ ឫ រកស៊ីគ្រាន់តែកុំឲ្យខ្លួនទំនេរ និងបាននៅជិតប្រពន្ធកូនជាដើម។ ហេតុផលទាំងនេះ មិន​មែន​ជាមូលហេតុដ៏សាកសមក្នុងការចាប់ផ្តើមរកស៊ីឡើយ។

៥.ពង្រីកមុនពង្រឹង អាជីវកម្មដែលដួលរលំភាគច្រើន ខ្ចីលុយធនាគារយកទៅពង្រីកអាជីវកម្ម ពង្រីកសាខា ទាំងដែល​អាជីវកម្ម​របស់ខ្លួនមិនទាន់រឹងមាំ មិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ ដែលនេះបង្កឲ្យមានហានិ​ភ័យ​ដ៏​ធំក្នុង​ការប្រកបអាជីវកម្ម ឫ ដំណើរការក្រុមហ៊ុន។

៦.ការផ្សព្វផ្សាយ អាជីវកម្មរបស់អ្នកអាចជោគជ័យបានអាស្រ័យលើការផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងចំ​គោល​ដៅ។ ការផ្សព្វផ្សាយដែលមានប្រសិទ្ធិភាពនឹងជួយឲ្យមនុស្សគ្រប់គ្នាដឹងថាអ្នកកំពុងធ្វើអ្វី ហើយក៏ជួយស្វែងរក​ដៃគូ​អាជីវកម្ម ឫ អតិថិជនឲ្យអ្នកផងដែរ៕

Loading...