ក្រឡេកមកមើលស្ថាបនិក ZARA ក្លាយជាមហាសេដ្ឋីលំដាប់ទី៦ មានប្រាក់៧០ពាន់លានដុល្លា ប៉ុន្តែមិនសូវចេញមុខ

បើនិយាយពីផលិតផលសំលៀកបំពាក់ម៉ាកZARA វិញអ្នកដែលនិយមប្រើប្រាស់ផលិតផលនេះ​ប្រាកដជាស្គាល់​ច្បាស់​ជាក់​ជាមិនខាន ពីព្រោះម៉ាកនេះជាម៉ាកសំលៀកបំពាក់ល្បី និងជាម៉ាកដែលស្ថិតនៅក្នុងតារាងលំដាប់កំពូល​ក្នុង​ចំណោម​​ម៉ាកសំលៀកបំពាក់ល្បីៗជាច្រើននៅលើពិភពលោក។ អ្នកស្គាល់ហើយពីភាពល្បីល្បាញរបស់ផលិតផល ZARA ប៉ុន្តែអ្នកប្រាកដជាភ្ញាក់ផ្អើលមិនខាននៅដឹងថាផលិតផលZARA អាចរកចំណូលបានរាប់លានដុល្លា និងអាច​ជួយ​អោយ​ស្ថាបនិកម៉ាកយីហោនេះក្លាយជាមហាសេដ្ឋីពិភពលោកថែមទៀតផង។

លោក Amancio Ortega គឺជាស្ថាបនិកយីហោសំលៀកបំពាក់ម៉ាក​ZARA ហើយលោក Amancio Ortega មហា​សេដ្ឋី​លំដាប់ទី៦ ដែលមានចំណូលសរុបប្រមាណ៧០ពាន់លានដុល្លា ក្នុងឆ្នាំ២០១៨នេះ ។ លោក Amancio Ortega មានសញ្ជាតិអេស្ប៉ាញ ហើយលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុត ចំនួន៥៩%នៃក្រុមហ៊ុន Inditex ជាក្រុម​ហ៊ុន​ចែក​ចាយ​ផលិតផលសម្លៀកបំពាក់ដ៏ធំបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន The Arteixo ដែលជាក្រុមហ៊ុនមេរបស់ Zara និង​ក្រុមហ៊ុនចែកចាយសម្លៀកបំពាក់ម៉ាកយីហោល្បីៗ ចំនួន៨ក្រុមហ៊ុនផ្សេងទៀត ដែលមានប្រតិបត្តិការជាង​៧,០០០​ហាង នៅជុំវិញពិភពលោក។ ដូច្នេះហើយ លោក Amancio Ortega ត្រូវបានគេស្គា​ល់ថាជាបិតា​នៃសម្លៀក​បំពាក់​យីហោ​ល្បីលើលោក។

លោកបានបន្ថែមថា ទោះបីជាលោក Amancio Ortega ក្លាយជាមហាសេដ្ឋីលំដាប់ទី៦​ និងមានទ្រព្យ​សម្បត្តិច្រើន​យ៉ាង​​​ណាក៏ដោយ ក៏លោកមិនដែលអួតអាង និងមិនសូវចេញមុខមាត់ក្នុងសង្គមឡើយ។​ មូលហេតុនេះហើយ​ទើប​មនុស្ស​​ទូទៅមិនសូវបានដឹងពីសកម្មភាព​របស់លោក​៕