ហេតុផល៥យ៉ាង​ដែលនាំឲ្យមនុស្សជោគជ័យ​អនុវត្តន៍​តាមនិងទទួល​បានផលធំធេង​បំផុត

ភាពជោគជ័យ​មិនមែនសុទ្ធតែកើតមានឡើង​សម្រាប់មនុស្សគ្រប់រូបនោះទេ ទាល់តែមានការខិតខំប្រឹងប្រែង​តាម​ក្បួន​យុទ្ធសាស្ត្រផ្សេងៗ គ្រាន់តែទទួលបានជោគជ័យ​ឆាប់ ឬយូតែប៉ុណ្ណោះ។ មហាសេដ្ឋី​ជា​ច្រើន​ ​បាន​ខិតខំ​​អស់​ពី​កម្លាំង​កាយ​ចិត្ត ​ទម្រាំ​អាច​ទទួល​ជោគជ័យ​ដូច​សព្វថ្ងៃ​។ ខាងក្រោម​នេះ ជា​ពាក្យ​សំខាន់ៗ ទាំង​៥​ឃ្លា​ដែល​មហាសេដ្ឋី​យល់​ច្បាស់​ជាង​មនុស្ស​ទូទៅ​៖

១.អ្វី​ដែល​មិន​អាច​ទៅ​រួច ៖ មហាសេដ្ឋី​ដែល​ធ្វើ​ការ​​យ៉ាង​លំបាក​ ​និង រក​ប្រាក់​បាន​​យ៉ាង​ច្រើន​ដោយ​ខ្លួន​ឯង​​នោះ ដឹង​ថា​គ្មាន​រឿង​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ។ មហាសេដ្ឋី​យល់​ច្បាស់​ថា គ្មាន​អ្វី​ដែល​មិន​អាច​ឲ្យ​មហិច្ឆតា និង សក្ដានុពល​របស់​ខ្លួន​ទៅ​មិន​រួច​នោះ​ទេ​។ ​សេដ្ឋី​ដឹង​ថា​មនុស្ស​ផ្សេង​ទៀត​មិន​អាច​សម្រេច​បាន​ដោយសារតែ​ពួក​គេ​គិត​ថា​​ខ្លួន​មិន​អាច​ទម្លាយ​រនាំង ឧបសគ្គ​បាន។

២.ភាព​ភ័យខ្លាច ៖ ដើម្បី​ជោគជ័យ​ អ្នក​មិន​ត្រូវ​មាន​ភាព​ភ័យ​ខ្លាច​​នោះ​ទេ។ មាន​ភាព​ភ័យ​ខ្លាច​ជា​ច្រើន​ប្រភេទ​ផ្សេង​ដែល​ហាម​មិន​អោយ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន​។ ​សេដ្ឋីដឹង​ថា ​ការ​ភ័យខ្លាច​នេះ ​គឺ​ជា​ឧបសគ្គ​មួយ​ធំ​បំផុត​ដែល​ពួកគេ​ត្រូវ​ការ​ជម្នះ​ដើម្បី​ជោគជ័យ​។

៣.ការ​ព្យាយាម ៖ មាន​ពាក្យ​មួយ​ដែល​រាល់​សេដ្ឋី​​​យល់​ច្បាស់​បំផុត​ គឺ​ការ​ព្យាយាម​។​ការ​ធ្វើ​អាជីវកម្ម​គឺ​​ពិត​ជា​មាន​ការ​លំបាក។ ​​កំហុស ​បរាជ័យ និងមេរៀន​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ជួប​នៅ​លើ​ផ្លូវជំនួញ​នេះ ប៉ុន្តែ​វា​អាច​ជួយ​អ្នក​​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន ​ប្រសិន​បើ​​មិន​បោះបង់​។

៤.ការ​អត់ធ្មត់ ៖ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​អ្វី​ជា​ការ​អត់ធ្មត់ នោះ​អ្នក​នឹង​មិន​អាច​ឈាន​ទៅ​ដល់ គោលដៅ​របស់​អ្នក​ឡើយ។​ ​​ប្រសិន​បើ​​ ​​ចង់​ក្លាយ​ជា​អ្នកមាន​អ្នក​ត្រូវតែ​មាន​ការ​អត់ធ្មត់។

៥.គោលដៅ ៖ នៅ​ក្នុង​វចនានុក្រម​របស់​​សេដ្ឋី​គ្មាន​ពាក្យ​ណា​ធំ​ជាង​ពាក្យ​ ​«គោលដៅ»​ នោះ​ទេ។ទាមទារ​​​ក្ដី​សុបិន​អោយ​ធំ​ ​និង ​ធ្វើអ្វី​ដែល​អ្នក​​អាច​ធ្វើ​ទៅ​បាន​ដើម្បី សម្រេច​គោល​ដៅ​និង​សុបិន​របស់​អ្នក៕