ត្រៀមខ្លួនយក Huawei Band 3e ពីទ្រូម៉ាន់នី ក្នុងការប្រគំតន្រ្តីចាប់ព្រះចន្ទ!

HUAWEI ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់អន្តរជាតិ កំពុងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន HUAWEI ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ស្របពេលជាមួយគ្នានេះ HUAWEI បានត្រៀមខ្លួនឆ្លងវេហាហ៍ចាប់ព្រះចន្ទដែលរៀបចំនូវកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រី GIANT MOON LIVE Concert by P30 Series នៅបរិវេណទីក្រុងកោះពេជ្រ ដែលនឹងមានវត្តមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង នីកូ ដែលជា Brand Ambassador ថ្មីរបស់ក្រុមហ៊ុន Huawei និងតារាល្បីជាច្រើនទៀត។

ជាមួយគ្នានេះក្រុមហ៊ុនវេរលុយដ៏ធំទ្រូម៉ាន់នីក៏មានវត្តមាននៅទីនោះដែរ ដើម្បីបន្ថែមនូវភាពសប្បាយរីករាយឱ្យកាន់តែខ្លាំង សម្រាប់អ្នកទៅចូលរួមទស្សនាការប្រគំតន្រ្តីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានត្រៀមរួចរាល់នូវ ហ្គេម « គប់យន្តហោះ » ដើម្បីឈ្នះ Huawei Band 3e ពីទ្រូម៉ាន់នី ។

ឆ្ងល់ណាស់មែនទេថាហ្គេម « គប់យន្តហោះ » គេលេងរបៀបណា? កុំឱ្យខកខាននិង បាត់ជាមួយមន្ទឹលសង្ស័យ Friday Night នេះមកកាន់បញ្ជរទ្រូម៉ាន់នី គប់យន្តហោះទាំងអស់គ្នាណា គប់កាន់តែច្រើនឈ្នះកាន់តែច្រើន កុំភ្លេចទាញយក TrueMoney App ឱ្យហើយ ដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា និងរីករាយជាមួយការទិញនំខ្មែរ ១ដុំ ១០០‌៛ ពីទ្រូម៉ាន់នី។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia