ភ្នំពេញ ថ្ងៃទី 29 មេសា ឆ្នាំ 2019 ៖ សប្បាយអស់ទាស់ហ្មង់ ក្នុងមហាព្រឹត្តិការណ៍ ការប្រគំតន្ត្រី Giant Moon Live Concert នាំមកជូនដោយ Huawei P30 Series កាលពីថ្ងៃសុក្រ 26 មេសា សប្តាហ៍មុននៅមុខសាលមហោស្រពកោះពេជ្រ! ការប្រគំតន្ត្រីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង 9 ពាននាក់។
DJ ចង្វាក់ EDM បានអង្រួនឆាកការប្រគំតន្ត្រីមុនការផ្សាយផ្ទាល់ ជាមួយការ រាំក្រវី ជាមួយអំពូល LED តុក្កតា Huawei រាំចាក់ក្បាច់ដ៏គួរឲ្យស្រលាញ់។ រីឯអាយដូលក្នុងដួងចិត្តអ្នក ដែលជា តារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ បានពួតដៃគ្នាធ្វើឲ្យកម្មវិធីកាន់តែកក្រើក និងកាន់តែប្លែក ដោយការច្រៀងរួមគ្នាជាលើកទីមួយ និងការសម្តែងពិសេសៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីម ម៉ួយ ក៏បានពាំនាំនូវបទចម្រៀងថ្មីៗ ពិរោះៗ និងក្បាច់រាំពិសេសៗ គួរឲ្យទាក់ទាញ ធ្វើឲ្យកម្មវិធីកាន់តែរំជើបរំជួលនិងកាន់តែរីករាយ។លើសពីនេះទៅទៀតនោះ ស្រីស្អាតជាច្រើនរូបគ្រង់ក្នុងឈុតសម្លៀកបំពាក់រចនាបែបធម្មជាតិប្លែកភ្នែក ក៏មានការដើរម៉ូតបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ី ផងដែរ។
ក្រៅពីកម្មវិធីសប្បាយៗនៅលើឆាកតន្រ្តី អតិថិជនជាច្រើន ក៏បានទៅតេស្តសាកល្បងកំពូលស្មាតហ្វូន P30 សេរ៊ី និងផលិតផលផ្សេងទៀត នៅស្តង់របស់ក្រុមហ៊ុន Huawei ផងដែរ ព្រមទាំងលេងហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយឥតគិតថ្លៃ។
កម្មវិធីនេះក៏មានការផ្សាយផ្ទាល់បីម៉ោងពេញក្នុងកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV Facebook page ផ្លូវការរបស់ក្រុមហ៊ុន Huawei និង Facebook page របស់ប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនទៀត ហើយមានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata, Pepsi, Sabay និង Grab។
គួររំលឹកផងដែរថា ស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ របស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យ ជាមួយ កាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។ ជាងនេះទៅទៀត កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ។