គង់ វិចិត្រា​ ៖ ​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

បច្ចុប្បន្ន​​នេះ​យើង​សង្កេត​ឃើញ​ថា ​ការ​វិវត្តនៃ​វិស័យ​ដីធ្លី​និង​ការវិនិយោគ​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តួយ៉ាង​តំបន់​ភ្នំរាប ត្រូវ​បានលោក គង់ វិចិត្រា​ ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ The Rivera លើក​ឡើង​ថា តំបន់​នេះ​កំពុង​ក្លាយ​ជា​គោលដៅ​សំខាន់​ក្នុង​ការអភិវឌ្ឍ ព្រោះ​តែ​តំបន់​ដ៏មាន​សារៈសំខាន់​នេះបាន​ត​ភ្ជាប់​យ៉ាង​ល្អ​បំផុត​ជា​មួយ​ប៉ូលសេដ្ឋកិច្ច​សំខាន់ៗ​ក្នុ ង​រាជធានីភ្នំពេញ។

លោក គង់ វិចិត្រា បាន​លើក​ឡើងថា ​តំបន់ភ្នំរាប​នេះ​​ជាតំបន់​ដែល​កំពុង​មាន​សក្តានុពល​ខ្លាំង ​ផ្នែក​អចលនទ្រព្យ ព្រោះ​បើ​មើល​តាម​ស្ថានភាព​ចម្ងាយ ​គឺស្ថិត​នៅ​ជិត​នឹង​តំបន់​អភិវឌ្ឍន៍​សំខាន់ៗ​ជា​ច្រើន​របស់​រាជធានី​ភ្នំពេញ ហើយ​ប្រសិន​បើ​គិត​មើល​ពី​សណ្ឋានដី​វិញ តំបន់នេះ​ជា​តំបន់​ល្អសម្រាប់​ការអភិវឌ្ឍ ពី​ព្រោះ​វាមាន​សណ្ឋានដី​ខ្ពស់​ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​គម្រោង​ទាំង​អស់។

ដោយសារ​តែ​តំបន់​នេះ​ជាតំបន់​ងាយស្រួល​រស់នៅ​សម្រាប់​ពេល​អនាគត ទើប​បច្ចុប្បន្ននេះ​មាន​គម្រោង​អភិវឌ្ឍ​ជា​ច្រើន​ជាពិសេស​គម្រោង​លំនៅដ្ឋាន ​បាន​ចាប់ផ្តើម​ពង្រីក​សក្តានុពល​របស់ខ្លួន​ទៅ​តំបន់​ភ្នំរាប។ ម្យ៉ាងវិញ​ទៀត​ពេល​នេះ​គឺជា​ពេល​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​នៅតំបន់​នេះ​ ព្រោះ​ឱកាស​នៅមាន​ធំ​ទូលាយ​នៅឡើយ​សម្រាប់​អ្នកអភិវឌ្ឍ និង​ប្រជាជន​ដែល​ទិញ​ដី​ទុក​ ព្រោះ​តម្លៃ​ដី​ស្ថិត​ក្នុង​តម្លៃ​សមរម្យ​បំផុត ដូច្នេះ​ប្រសិន​បើ​រង់ចាំ​គម្រោង​អភិវឌ្ឍ​រួចរាល់​ដូច​តំបន់​មួយចំនួន​ទៀត​នៅក្បែរ​រាជធានីភ្នំពេញ អាចនឹង​មាន​ភាព​លំបាក​ក្នុងការ​ចាប់​យក​ឱកាស​ចំណេញ។

លោក គង់ វិចិត្រា បាន​បាន​បន្ត​ទៀត​ថា ​តំបន់ភ្នំរាប ប្រៀប​បាន​ទៅ​នឹង​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និង​តំបន់​ទេសចរណ៍ ព្រោះ​តំបន់​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ទី​ប្រជុំ​របស់​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល។ បើ​មើល​ទៅ​ខាង​ជើង​ឈាង​ខាងលិច គម្រោង​នេះ​នៅ​ជិត​ផ្លូវ​៥១ ដែល​ជា​ផ្លូវ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​របស់រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​បើ​មើល​មក​ខាងត្បូង​វិញ​គឺ​តភ្ជាប់​ជាមួយ​បឹងតាមោក​ដែលជាតំបន់​​អភិវឌ្ឍន៍ ជាផ្សារ​បោះដុំ និង​គម្រោង​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ធំៗ​នាពេល​អនាគត។

មូលហេតុ​ដែល​លោក​យល់​ឃើញ​បែប​នេះ​ក៏​ព្រោះ​តែ តំបន់ភ្នំរាប​ជា​បេះដូង​នៃ​តំបន់​អភិវឌ្ឍ​ទាំង​ព្រម​ទាំង​ស្ថិត​នៅ​ចំ​កណ្តាល និង​មាន​ផ្លូវ​តភ្ជាប់​ខ្វាត់ខ្វែង​ប្រៀបដូចជាសសៃឈាម​ ជា​ហេតុ​នាំ​ឲ្យ​នេះ​តំបន់នេះ​អាច​អភិវឌ្ឍ​ទៅ​ជា​គម្រោង​បាន​គ្រប់លក្ខខណ្ឌ ពិសេស​ប្រសិន​បើ​អ្នក​រកស៊ី​គេ​ចង់​បង្កើត​រោងចក្រ ឬ​គេ​ចង់​បង្កើត​ជាផ្សារ​សម្រាប់​ប្រជាជន នោះ​រាល់​ផលិតផល និង​សេវាកម្ម​ទាំងអស់​គឺ​ត្រូវ​បាន​តភ្ជាប់​យ៉ាង​ល្អ ដែល​ធ្វើ​ឱ្យ​ចំណាយ​តិច តែ​ចំណេញ​ច្រើន​លើ​ការ​ដឹកជញ្ជូន និង​ពេលវេលា។

ហើយ​ប្រសិន​បើអភិវឌ្ឍ​ជាគម្រោង​លំនៅដ្ឋាន ប្រជាជន​វិញ​តំបន់​នេះ​នឹង​មាន​ស្ថានភាព​រស់នៅ​ល្អប្រសើរ ​ព្រោះ​វាជាបេះដូងដែល​​នៅជាប់​ស្និតបំផុតជាមួយតំបន់អភិវឌ្ឍ​ទំនើប និងទេសចរណ៍៕