រសនិយមថ្មីនៃមុខងារកាមេរ៉ា AI Color Portrait ដែលហាយឡាយពណ៍ ធានាថារូបថតអ្នកនឹងលេចធ្លោ​ រស់រវើក ទោះថតអគារចាស់ ឬសំណង់បែបបុរាណក៏ដោយ

បច្ចុប្បន្ននេះការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង ក្នុងការថតនូវអាគារចាស់ៗសំណង់បែបប្រវត្តិសាស្រ្ត ការថតបែបជីវិតរស់នៅ រូបថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ ការថតបែបសខ្មៅ ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬ​មនុស្ស ឲ្យលេចធ្លោនិងរស់រវើក ដើម្បីបង្ហោះអួតថ្វីដៃគ្នាក្នុងបណ្តាញសង្គម។

គួរកត់សម្គាល់ផងដែរថា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួន គឺនៅសេសសល់អគារចាស់ៗមួយចំនួន ហើយអគារចាស់ទាំងអស់នោះមានអាយុកាលមិនតិចឆ្នាំឡើយ និងសុទ្ធតែមានប្រវត្តិ ក៏ដូចជាការកកើតរបស់វា​។ អគារចាស់ៗដែលបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ននេះមានដូចជា៖ ផ្សារធំថ្មី សារមន្ទីរជាតិ ស្ថានីយរថភ្លើង បណ្ណាល័យជាតិ ប្រៃសណីយ៍កម្ពុជា ផ្ទះបែបបារាំង អាគារសាលាខេត្តបាត់ដំបង និងអគារចាស់ៗផ្សេងៗទៀត។ ពេលខ្លះចង់ផ្តិតយករូបភាពនៃអគារចាស់ៗទាំងនោះឲ្យមានសភាពសខ្មៅ ហើយលេចរូបមនុស្សឲ្យមានពណ៍ចម្រុះ ឬលេចធ្លោតែ object តែមិនដឹងត្រូវធ្វើដូចម្តេច?

ថ្មីៗនេះ បើយោងតាមផេកហ្វេសប៊ុក ឬ Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាក៏ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូន Reno 4 ជំនាន់ថ្មី កាន់តែទំនើប កាន់តែអស្ចារ្យ ដែលបំពាក់មុខងារច្រើននឹកស្មានមិនដល់ ជាពិសេសស្មាតហ្វូននេះ បានបំពាក់មកនូវមុខងារកាមេរ៉ា AI ក៏ដូចជាបច្ចេកវិទ្យា AI ទំនើបថ្មីឈានមុខ ពោរពេញគំនិតច្នៃប្រឌិតឈានមុខតាមរយៈ AI Color Portrait, Monochrome Video, Night Flare Portrait, Ultra Dark Mode, Ultra Clear 108MP ថតរូប ឬវីដេអូ​ Bokeh ជាមុខងារមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន និងពេញនិយមយ៉ាងខ្លាំងក្នុងការថតសំណង់អគារចាស់ៗលេចធ្លោ រស់រវើក ដែលតម្រូវចិត្តអ្នកប្រើប្រាស់ទូទៅ។ បច្ចុប្បន្ននេះ ការថតរូបតាមស្មាតហ្វូនគឺទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែផ្តល់ភាពងាយស្រួលដាក់តាមខ្លួន ចាប់ប្លង់បានភ្លាមៗ ជាមួយនឹងមុខងារសម្បូរបែប ហើយពេលនេះ OPPO Reno 4 បានបន្ថែមមុខងារ AI Color Portrait ដែលមុខងារនេះបានបំពាក់បច្ចេកវិទ្យា AI មានភាពឆ្លាតវៃក្នុងការបែងចែកផ្ទៃខាងក្រោយសខ្មៅ ជាពិសេសល្អបំផុតក្នុងការថតទេសភាពអគារ និងរំលេចពណ៌មនុស្សឲ្យកាន់លេចធ្លោ និងបង្កើនភាពទាក់ទាញលើសពីការរំពឹងទុក។

តោះ! ដើម្បីឲ្យជ្រាបពីប្រវត្តិខ្លីៗរបស់ផ្សារធំថ្មី និងសារមន្ទីរជាតិ​ កុំភ្លេចអាន និងទស្សនារូបភាព៖

ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងដំបូងនៅក្នុងឆ្នាំ1929 ដោយប្រទេសបារាំង ដែលពេលនោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង។ បើគិតមកដល់ពេលនេះមានអាយុកាលជិត 100ឆ្នាំហើយ។ អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លប់បឹងតេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ1929 ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ បច្ចុប្បន្ននេះ ផ្សារធំថ្មី គឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនខ្មែរប្រកបអាជីវកម្មលក់ដូរដូចជា បន្លែ ​ផ្លែឈើ​ ត្រីសាច់​ គ្រឿង​អលង្ការ ​សម្លៀក​បំពាក់​ គ្រឿង​អេឡិច​ត្រូនិក សៀវភៅ​ និង​របស់​អនុវស្សាវរីយ៍​ជាដើម។ មិនតែប៉ុណ្ណោះ ផ្សារធំថ្មី ក៏ក្លាយជាកន្លែងទេសចរណ៍មួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទស្សនាមិនដែលរំលងឡើយ។

ចំណែកឯសារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ1917 តាម​របៀប​ស្ថាបត្យកម្ម​ប្រពៃណីខ្មែរ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (1863 – 1953) ដែលមានបណ្ដោយ 54ម៉ែត្រ និងជម្រៅ 66ម៉ែត្រ ដែលស្ថាបត្យករជនជាតិបារាំង​ឈ្មោះ​ George Groslier។ នៅក្នុងឆ្នាំ1920 បានដាក់សម្ពោធផ្លូវការ ក្រោមព្រះរាជាធិបតីភាពព្រះបាទស៊ីសុវត្ថិ និងចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ លុះ​មក​ដល់​ឆ្នាំ1979 សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា  ” សារមន្ទីរវត្ថុបូរាណ ” និងបន្ទាប់ច្រើនឆ្នាំមកក៏ត្រូវបានប្រែឈ្មោះថា “សារមន្ទីរជាតិកម្ពុជា ” ​​​ ដែលសារមន្ទីរជាតិធំជាងគេនៅប្រទេសកម្ពុជា ហើយក៏ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ ​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់បានរក្សាទុក​រូបសំណាក វត្ថុបូរាណ និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជាចំនួនជាង​ 1ម៉ឺន 4ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត ហើយសព្វថ្ងៃទីនេះ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មួយកន្លែងក្នុងក្រុងភ្នំពេញផងដែរ។

តួយ៉ាងបច្ចុប្បន្ននេះ ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសកម្ពុជា កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងប៉ុន្តែលែងជាការព្រួយបារម្ភហើយទៀតហើយ។ ក្រុមហ៊ុន OPPO បាននឹងនាំយកស្មាតហ្វូន Reno 4 ដែលមានមុខងារជាច្រើន ជាពិសេសគឺ កាមេរ៉ា AI Color Portrait។ មិនតែប៉ុណ្ណោះ Reno 4 ក៏មានកាមេរ៉ា AI និងបច្ចេកវិទ្យា​​AI ឈានមុខ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខ អមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 2 នាទីបាន 50% ​សាក​ 5 នាទីមើលវីដេអូបាន  2​ម៉ោង ​លេងហ្គេមឆ្ងាញ់ដៃ។ តោះ ! កុំភ្លេចរង់ចាំអ៊ុតមើលត្រកូល OPPO Reno ស៊េរីចុងក្រោយនេះ ជាស៊េរីល្បីខ្លាំងតាំងពីសម័យ F ស៊េរី រហូតដល់ Reno​​ ស៊េរី ដែលទទួលការពេញនិយមគ្រប់ទិសទី ជាមួយនឹងលក្ខណៈពិសេសសម្បូរបែប បច្ចេកវិទ្យាថ្មីៗ ប្លែកៗ រួមទាំងប្រើសេវាកម្ម Google ​ ឬ Google Play​​​ Store ដែលអាចដោនឡូតរាប់លានកម្មវិធីបានជាធម្មតា​ ដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត !