ក្រោយល្បីបែកគ្នា Songkran ក៏បង្ហោះវីដេអូមួយនេះឡើងបញ្ជាក់ឲ្យគ្រប់គ្នាបានដឹង!(មានវីដេអូ)

ក្រោយពេលដែលមួយរយៈចុងក្រោយនេះ គ្រប់គ្នាមិនបានឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Peranee មិនបានបង្ហាញសកម្មភាពផ្សេងៗជាមួយនិងសង្សារពោះម៉ាយកូន១លោក Songkarn Taechanarong មហាជននិងហ្វេនៗជាច្រើនក៏បានសង្ស័យថាទំនាក់ទំនងស្នេហាអ្នកទាំងពីរអាចបញ្ចប់ផងដែរ។

តែយ៉ាងណាមិញ ក្រោយពេលមានដំណឹងនេះលេចលឺចេញទៅមិនបានប៉ុន្មានផង លោក Songkarn ក៏បានបង្ហោះវីដេអូ ខណៈមួយខ្លួនកំពុងជិះស្គីជាមួយនឹងឆ្កែរបស់ Matt ហើយ Matt ក៏ជាអ្នកថតឲ្យមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនគ្រប់គ្នាក៏អស់ការសង្ស័យ ព្រោះថ្វីត្បិតតែអ្នកទាំងពីរស្ងប់ស្ងាត់ក្នុងបណ្ដាញសង្គមមែន តែតាមរយៈវីដេអូនេះ យើងក៏អាចដឹងថាទំនាក់ទំនងអ្នកទាំងពីរនៅតែស្និតស្នាលធម្មតានោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Songkarn Taechanarong (@songkarn_tae)

អត្ថបទដោយ៖ស៊ីវលី