កម្សត់ណាស់! ឈិន ម៉ានិច្ច ចេញបទចម្រៀងថ្មីលើកនេះ ពិរោះ អត្ថន័យចាក់ដោត!(មានវីដេអូ)

កាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីមួយ របស់តារាចម្រៀងស្រីសម្លេងស្រទន់គឺកញ្ញា ឈិន ម៉ានិច្ច ឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ក្នុងនោះបទថ្មីនេះមានចំណងជើងថា «ផ្ដល់អាពាហ៍ពិពាហ៍តែមិនផ្ដល់ក្ដីសុខ» គឺជាបទដែលឆ្លុះបញ្ជាំងពីទិដ្ឋិភាពសង្គម ជាមួយអត្ថន័យបទចម្រៀងយ៉ាងចាក់ដោត ធ្វើឲ្យអ្នកស្ដាប់បានទស្សនាហើយ សឹងតែស្រក់ទឹកភ្នែកស្ទើរគ្រប់គ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងថ្មីនេះ គ្រប់គ្នាក៏បានសរសើរដល់អ្នកនិពន្ធ ដែលពូកែនឹករករឿង និងបទចម្រៀងបែបអប់រំ ជូនដល់បងប្អូនទស្សនិកជនបានទស្សនាបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី