បើកប្រកាសជាលើកដំបូង?!! តោះមកមើលរូបភាពគូស្នេហ៍ផ្អែមល្ហែម Nine – Baifern ធានាហ្វែនៗញញឹមបិទមាត់មិនជិតទេ!

កំពុងធ្វើអោយអ្នកតាមដាននៅក្នុងអ៊ិនស្តាក្រាមនាំគ្នាលើសជាតិស្ករជាខ្លាំង សម្រាប់គូរបស់ Nine – Baifern ដែលទើបតែបង្ហោះទិដ្ឋភាពនិងរូបភាពគូជាច្រើនអោយគ្រប់គ្នាបានរំភើបរីករាយ ហើយសន្មត់ថានេះជាការបើកបង្ហាញពីទំនាក់ទំនងស្នេហាជាលើកដំបូងរបស់ពួកគេ។
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាប្រុស naphat_nine មានបង្ហោះរូបភាពដំណើរកំសាន្តបន្ទាប់ពីការងារជាច្រើនសន្លឹកព្រមជាមួយ Caption សសេរថា “IT សូមទោសផង..ជួយមិនបានរូបដំបូងយើងសង្ហារ .. @baifernbah #milano #italy #naphat_nine #baifernbah” ។
រូបនីមួយៗអ្នកទាំងពីរស្និទ្ធស្នាលខ្លាំង មានអោបស្មារ យកមុខជល់គ្នា និងខ្លួននៅជាប់គ្នាគ្រប់សន្លឹកទាំងអស់ បណ្តាលអោយហ្វែនៗគូជីនរបស់ពួកគេសប្បាយរីករាយមិនស្ទើរទេលើកនេះ កម្រណាស់ដែលតារាប្រុសស្រីចេញដើរកំសាន្តរួមគ្នាហើយនាំយករូបគូស្វីតៗបែបនេះមកផុសជាសាធារណ:។

អត្ថបទដោយ សា