តោះមក​ស្វែង​យល់​ប្រភេទអាជីវកម្មទាំង​៣ប្រភេទ​ ដែល​បុគ្គជោគជ័យ​លំដាប់ពិភពលោក​ធ្លាប់បានជោគជ័យ​រួចហើយ

ប្រសិនបើចង់​បើកអាជីវកម្ម​ដែលឆាប់ទទួលបានភាពជោគជ័យ និង​ចំណេញប្រាក់ច្រើន ហើយអតិថិជននៅតែ​បន្ត​ធ្វើការគាំទ្រដដែលនោះ សូម​ស្វែង​យល់នូវប្រភេទ​អាជីវកម្ម​ដូចខាងក្រោមនេះ​សិន​ ព្រោះមានបុគ្គលជោគជ័យជាច្រើន​បាននឹងកំពុង​អនុវត្ត​ន៍ ហើយ​បានទទួលជោគជ័យទៀតផង។

១.អាជីវកម្មអនឡាញ (E-Commerce)

ទីផ្សារអនឡាញកំពុងតែផ្ទះខ្លំាងទាំងនៅក្នុងពិភពលោក និងនៅប្រទេសកម្ពុជា។ ដោយឡែកសេដ្ឋីមានជាងគេនៅចិន Jack Ma ស្ថាបនិកក្រុមហ៊ុ​ន Alibaba ក៏ក្លាយជាអ្នកមានជួរមុខរបស់ចិនដោយសារតែអាជីវកម្មបែបអនឡាញ E-Commerce ផងដែរ។ ងាកមកមើលបុរសមានជាងគេនៅលើលោក Jeff Bezos ក្លាយជាបុរសដែលមានទ្រព្យច្រើនជាងគេនៅលើលោកដោយសារតែអាជីវកម្មអនឡាញ E-Commerce ផងដែរ។ ចំនែកកម្ពុជាវិញវិស័យអនឡាញ E-Commerce វិញមិនទាន់រីកចម្រើនខ្លាំក្លារនោះទេ តែក៏មានអ្នកលក់អនឡាញតាមបណ្តាញសង្គមមួយចំនួនកំពុងតែកើបលុយគ្រាន់បើនៅក្នុងវិស័យមួយនេះ។

២.អាជីវកម្មហ្វ្រេនឆាយ (Franchise)

ទំនោរបែបថ្មីមួយទៀតគឺការលក់បែបហ្វ្រេនឆាយបានក្លាយជាម៉ូដែលថ្មីនៃអាជីវកម្មក្នុងសត្សវត្តទី២១នេះ ហើយម៉ូដែលមួយនេះកំពុងតែជួយអ្នកលក់អោយកើបលុយរាប់រយលានដុល្លារផងដែរ។ តួរយ៉ាងដូចជានៅក្នុងទីផ្សារកម្ពុជាយីហោយក្សាបោអ៊ុត បានអភិវឌ្ឈន៍ខ្លួនក្លាយជាយីហោហ្វ្រេនឆាយបោអ៊ុតល្បីបំផុតនៅក្នុងប្រទេសកម្ពុជា ហើយយីហោមួយនេះកំពុងតែរីកចម្រើនខ្លាំងនៅកម្ពុជា។ ដោយឡែកងាកមកមើលយីហោហ្រេ្វនឆាយល្បីមួយទៀត របស់លោកឧកញ៉ា ហួត ជា គឺយីហោលក់គ្រឿងសំណង់ ដែលលោកបានយកម៉ូដែលហ្រេនឆាយយកមកប្រើប្រាស់ក្នុងអាជីវកម្មលកគ្រឿងសំណង់រហូតមកទល់បច្ចុប្ប្ននេះមានជាង៣០សាខាហើយ។

៣.ទីផ្សារបណ្តាញ (Network Marketing)

ទីផ្សារបណ្តាញជារឿងល្អបំផុតនៅក្នុងការលក់ អោយតែយើងនចេះប្រើប្រាស់វាស្របទៅតាមបច្ចប្បន្នភាពនៃទីផ្សារ​។ ទីផ្សារបណ្តាញកំពុងនាំអ្នកលក់នៅកម្ពុជាអោយក្លាយជាអ្នកចែកចាយផលិតផល ពីក្រុមហ៊ុនមេទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ បានលឿននឹងទទួលបានចំណូលខ្ពស់ផងដែរ។ ជាឧទាហរណ៍ជាក់ស្តែងក្រុមហ៊ុនគ្រួសារកក់ក្តៅរបស់លោកឧកញ៉ា អ៊ុច សម្បត្តិ ក៍កំពុងតែរីកចម្រើនខ្លាំងដោយសារតែអនុវត្តន៍រូបមន្តទីផ្សាបណ្តាញនៅកម្ពុជាផងដែរ ដែលបច្ចុប្បន្ននេះមានក្រុមការងារប្រមាណជា១៦ម៉ឺននាក់ជាអ្នកលក់អោយក្រុមហ៊ុននេះ៕