អីយ៉ា! ក្រោយពរពោះជាង៦ខែ សួស វីហ្សា បង្ហាញរូបថតអេកូកូនលើកដំបូនមុខដូចនាងដល់ហើយ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលអ្នកនាង សួស វីហ្សា រៀបការកសាងគ្រួសារមក អ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ពិសេសពេលនេះអ្នកថែមទាំងកំពុងពរពោះកូននៅក្នុងផ្ទៃរយៈពេលជាង៦ខែថែមទៀតផង។

យ៉ាងណាមិញថ្វីត្បិតតែអ្នកនាង ពរពោះកូនក្នុងផ្ទៃអស់រយៈពេលជាច្រើនខែក៏ពិតមែន តែកន្លងមកអ្នកនាងមិនដែលបង្ហាញរូបភាពអេកូកូនក្នុងផ្ទៃឲ្យមហាជនបានឃើញនោះទេ ទើបតែថ្មីៗនេះអ្នកនាងក៏ដាច់ចិត្តបង្ហាញរូបភាពអេកូកូនក្នុងផ្ទៃលើកដំបូង មើលទៅមុខមាត់របស់គេពិតជាកាត់ដូចអ្នកនាង សួស វីហ្សា ម្ដាយរបស់គេខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែអន្ទះសារចង់ឃើញមុខកូនដំបូងរបស់អ្នកនាង សួស វីហ្សា មិនដឹងថាពេលកើតមកមុខមាត់គួរឲ្យស្រលាញ់ខ្លាំងប៉ុនណានោះទេ បើនៅក្នុងផ្ទៃទម្រង់មុខស្អាតប៉ុនហ្នឹងទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី