នៅក្នុងកម្មវិធី BEST ROAD NEW LIFE តារាប្រុសល្បីរូបសង្ហា Nadech ក៏បានចូលរួមព្រមទាំងផ្ដល់បទសម្ភាន៍ពីការរៀបចំផែនការនិងសាងគ្រួសារ ក្រោយពីសង្សាសំណព្វ Yaya បានបង្ហើបថាចង់មានឪកាសល្អៗនៃការសុំរៀបការដែរ
មួយរយៈនេះសង្សារបស់យើងចាប់កាន់អីគឺឡើងថ្លៃទាំងអស់?
“ខ្ញុំគិតថាវាជាកំឡុងពេលដែលត្រូវឡើងថ្លៃទេដឹង ខ្ញុំក៏មិនច្បាស់ដែរ ដោយសារតែកំឡុងពេលនិងគ្រប់គ្នាសុទ្ធទិញកូនឈើយកទៅដាំនៅផ្ទះច្រើន ខ្ញុំក៏បានទិញដែរ ខ្ញុំទិញបានក្នុងតម្លៃធម្មតាព្រោះតែពួកយើងទៅទិញជាមួយគ្នា ពេលខ្លះដើរទៅក៏មានគេសួរចាអូន Yaya និងចាប់កាន់អីគេនិងបានត្រៀមខ្លូនយកមកលក់”
មានអ្នកផ្ញើរសារឲ្យជួយប្រាប់ Yaya ឈប់ផុសរូបដែរទេ?
“អត់មានទេ គ្មានអ្នកផ្ញើរមកទេបាត”
Yaya ឲ្យមកសួរថាមនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់មានអ្នកសុំរៀបការ?
“ក៏មានការតាំងចិត្តថានិងធ្វើដូចគ្នា តែត្រូវចាំមើលពេលវេលា សម្រាប់រឿងអារម្មណ៍គឺត្រៀមរួចជាស្រេចទៅហើយ យើងក៏មាននិយាយគ្នាខ្លះដែរ ប៉ុន្ដែម្នាក់ៗសុទ្ធតែរវល់រឿងការងារខ្លាំង ពេលនេះយើងចង់ប្រើពេលវេលាត្រង់នេះឲ្យមានក្ដីសុខបំផុត ត្រូវតែជាគាត់ ដែលខ្ញុំគិតជាស្រេចយ៉ាងណាក៏ជាគាត់តែម្នាក់ប៉ុណ្ណោះ (ចាំពេលវេលា) មិនចង់និយាយចេញទៅទេ ខ្លាចមិនភ្ញាក់ផ្ញើល ដល់អ្នកទាំងអស់គ្នានិងដឹងហើយ”
ចឹងបានន័យថាយើងចង់រៀបការហើយ?
“ខ្ញុំថាអ្នកដែលទាក់ទងគ្នាយូរ ស្គាល់គ្នាយូរហើយវាត្រូវតែមាននិយាយគ្នាខ្លះហើយ រឿងទាំងនេះព្រោះយើងក៏ធំៗអស់ហើយដែរ តែពួកយើងក៏ត្រូវចាំមើលសិន យើងនិយាយគ្នាគ្រប់រឿងបើថាមែនទែនត្រូវចាំពេលវេលាដែលសាកសមបំផុត យើងទាំងពីរព្រមនិងធ្វើគ្រប់យ៉ាង”
ថ្ងៃនេះត្រៀមខ្លួននិងមានគ្រួសារហើយឬនៅ?
“វាជាក្ដីសុបិន្ដរបស់ខ្ញុំដូចគ្នា យើងបាននិយាយគ្នា វាសុបិន្ដដ៏ស្រស់ស្អាតបំផុត តែយើងទាំងពីរក៏ត្រូវធ្វើការ ក្នុងពេលនេះជាប់ដៃរឿងការងារថតរឿងដល់នៅពីររឿងឯណោះ”
ចឹងបានន័យថាយើងក៏សម្លឹងឃើញរឿងថ្ងៃអនាគតដូចគ្នា?
“ត្រូវតែបែបនិងហើយ វាជារឿងសំខាន់ហើយត្រូវតែម៉ត់ចត់ផងដែរ ពួកយើងចង់ឲ្យវាល្អបំផុត”
អាចនិយាយម្ដងទៀតបានទេថាប្រាកដជាអូន Yaya ?
“អ្នកទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ហើយ រាល់ថ្ងៃនេះយើងមានក្ដីសុខជាមួយគ្នាខ្លាំងណាស់ យើងក៏មិនបានបិតបាំងធ្វីដែរ បើដល់ពេលគ្រប់គ្នានិងដឹងរឹតតែច្បាស់ (ញញឹម)
អត្ថបទដោយ : នីត្តា