អបអរសាទរ! ហាងលក់គ្រឿងអលង្ការ តូតា បើកជាផ្លូវការហើយ!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង តូតា រៀបការកសាងគ្រួសារមក ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍អ្នកនាង ហើយអ្វីដែលពិសេសថ្មីៗនេះអ្នកទើបតែបង្ហាញមុខជំនាញថ្មី ដោយបើកហាងលក់គ្រឿងអលង្ការផ្ទាល់ខ្លួនមួយទៀត។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ គ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពអ្នកនាងនិងគ្រួសារ កំពុងតែសែន ដើម្បីទទួលយកលាភ សំណាងក្នុងថ្ងៃបើកហាងដំបូង ដែលមានឈ្មោះថា​ «អលង្ការ តូតា»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់អ្នកនាង ក៏បាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតអ្នកនាងបានក្លាយជា ម្ចាស់ហាងលក់គ្រឿងអលង្ការមួយទៀតហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី