អីយ៉ា! ពេលនេះ Nine Naphat បើកភ្លើងខៀវបង្ហើបពីលក្ខណៈនារីក្នុងក្ដីស្រម៉ៃខ្លួនហើយ!

ជាការពិតណាស់ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក Nine Naphat ត្រូវបានគេចាត់ទុកថាជាតារាប្រុស ដែលមានរូបរាងសង្ហា និងមានមុខមាត់ដ៏ស្រស់ស្អាត ដែលនារីៗជាច្រើនឃើញហើយសឹងតែលង់ស្រលាញ់គ្រប់ៗគ្នាទៀតផង។

តែយ៉ាងណាមិញ ថ្វីត្បិតតែលោកមានសម្រស់ស្អាត និងមាននារីៗតាមស្រលាញ់ជាច្រើនក៏ពិតមែន តែកន្លងមកម្ដាយរបស់លោក តែងតែហួងហែងលោក មិនអនុញ្ញាត្តឲ្យលោកមានទំនាក់ទំនងស្នេហាជាមួយនិងនារីណាឡើយ ទើបតែថ្មីៗនេះ ម៉ាក់របស់លោកក៏បានបើកភ្លើងខៀវ អនុញ្ញាត្តឲ្យលោកមានទំនាក់ទំនងស្នេហាជាអ្នកដទៃដែរ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលម្ដាយបើកភ្លើងខៀវបែបនេះភ្លាម ស្រាប់តែថ្មីៗនេះ លោកបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត ទាក់ទងនិងរឿងយកគូស្រករនេះផងដែរថា៖

«តាមពិតទៅម៉ាក់បានអនុញ្ញាតឲ្យមានសង្សារហើយ ប៉ុន្តែខ្ញុំទាន់ចង់បានពេលឥលូវទេ ព្រោះចង់ផ្តោតលើការងារសិន ប៉ុន្តែបើដល់ពេលត្រូវយក ខ្ញុំពិតជាមិនរើសច្រើនទេ សម្រាប់នារីដែលខ្ញុំប្រាថ្នាចង់បានជាគូ ប៉ុន្តែនារីៗទាំងនោះ ត្រូវតែមានប៉ុន្មានចំណុចដូចជា ពូកែធ្វើម្ហូប ចេះស្រលាញ់យើង និងគ្រួសារយើង ជាមនុស្សចូលចិត្តលេងសើច រួសរាយរាក់ទាក់ ពិសេសនោះគឺខ្ញុំចូលចិត្តមនុស្សស្រីចាស់ទុំចេះដឹងខុសត្រូវ រីឯមុខមាត់គឺមិនប្រកាន់ថាស្អាតឬមិនស្អាតនោះទេ ព្រោះថាមនុស្សម្នាក់ៗតែងមានមន្តស្នេហ៍រាងៗខ្លួន»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនរបស់តារាប្រុសរូបនេះ ពិតជាសប្បាយចិត្ត និងសង្ឃឹមថាតារាប្រុសរូបនេះ ឆាប់រកឃើញនារីក្នុងក្ដីស្រមៃទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី