ជាតារាល្បីត្រូវតែប្រយ័ត្ន! Davikah ត្រូវគេរិះគន់យ៉ាងចាស់ដៃ ក្រោយធ្វើរឿងមួយនេះក្នុងបណ្ដាញសង្គម!

ជាការពិតណាស់ Mai Davikah ជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពម្នាក់ក្នុងប្រទេសថៃ ដូច្នេះហើយគ្រប់សកម្មភាពរបស់នាង ដែលបង្ហាញនៅក្នុងបណ្ដាញសង្គម គឺធ្វើឲ្យមហាជនជាច្រើនបានឃើញ និងចាប់អារម្មណ៍គ្រប់ៗគ្នា។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះក្នុងបណ្ដាញសង្គម IG ដោយសរសេរថា #PrayForThePhilippines ជាមួយនឹងរូបភាពទឹកជំនន់ ដើម្បីលើកទឹកចិត្តទៅដល់ប្រជាជនហ្វីលីពីន ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផងដែរ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងត្រូវបានប្រជាជនក្នុងប្រទេសខ្លួនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ព្រោះខណៈពេលនេះប្រជាជនខ្លួន ក្នុងប្រទេសខ្លួន ក៏កំពុងតែជួបបញ្ហារងនូវឧស្ម័នបង្ហូរទឹកភ្នែក តែនាងបែរជានូវស្ងៀមទៅវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី