“ផ្ទះនៅតែជាផ្ទះ” ! Min Peechaya ចេញមកឆ្លើយតបយ៉ាងលម្អិតពីសារហេតុដែលត្រូវដើរចេញពីប៉ុស្ដិ៍លេខ 7 តែមិនបំភ្លេច….! មានរូបភាព

ចេញមកបញ្ជាក់ពីហេតុនិងផលសម្រេចចិត្តលើលដៃលាផ្ទះកំណើតប៉ុស្ដិ៍លេខ 7HD ដើម្បីធ្វើជាតារាសម្ដែងឯករាជ្យជាលើកដំបូងសម្រាប់ Min Peechaya តារាសម្ដែងស្រីល្បីឈ្មោះ ជាពិសេសក្នុងករណីដ្រាម៉ារិះគន់របស់បណ្ដារអ្នកបណ្ដាញសង្គមដោយប្រើពាក្យសម្ដីធ្ងន់ៗយ៉ាងពាក្យថា រមិលគុណ, អកត្កាញ្ញូ ហើយនៅមានច្រើនទៀត

ហើយរឿងនេះមិនមែនតែ Min ចេញមកនិយាយពីអារម្មណ៍និងការទំនាក់ទំនងរវាងនាងនិងអតិតកន្លែងការងាររួមទាំងក្រសែរិះគន់ដែលបានកើតឡើងទាំងអស់ តែសាម៉ីខ្លួននៅឆ្លៀតឪកាសនេះបញ្ជាក់គ្រប់ការរិះគន់និងទៅជាប់ពាក់ពន្ធ័ដល់តារាប្រុស Ko Vasin ដើម្បីឲ្យបណ្ដារអ្នកគិតបានច្បាស់ចិត្ត

“កិច្ចសន្យារបស់ Min និងបញ្ចាប់ត្រឹមចុងឆ្នាំនេះចា តាមពិតទៅយើងក៏មានការនិយាយគ្នាជាមួយខាងប៉ុស្ដិ៍មួយរយៈធំដែរហើយចា​  ហើយទីចំផុតចាស់ទុំទាំងសងខាងក៏មើលទៅដូចជានិយាយត្រូវគ្នាហើយព្រមទាំងប្រាប់ថារីករាយ គ្រប់គ្នាក៏អាចឯករាជ្យ (ញញឹម) បើសួរថាការសម្រេចចិត្តលើលនេះពិបាកទេ គឺពិបាកខ្លាំងណាស់ដោយខាងប៉ុស្និ៍លេខ7 ដូចជាគ្រួសារមួយរបស់ Min ចឹង ទោះបីជាពេលខាងមុខ Min ធំធាត់ដើរលើវិថីណាក៏ដោយក៏នៅតែស្រលាញ់គ្នា ផ្ទះគឺជាផ្ទះ Min នៅតែអាចជួយបម្រើខាងប៉ុស្ដិ៍លេខ 7 រហូត”

“រឿងឆ្អែតឆ្អន់ តាមពិតទៅខ្ញុំសម្លឹងថាវាគ្មានអ្វីដែលត្រូវឆ្អែតឆ្អន់ទេ ព្រោះពិភពលោកផ្លាស់ប្ដូរ យុគសម័យក៏ប្រួលប្រែតែចុងក្រោយ Min មិនបានទៅណានោះទេខ្ញុំនៅតែអាចបម្រើការងារដល់ប៉ុស្ដិ៍7 បានដូចដើម ហើយក៏នៅអាចធ្វើការអនឡាយផ្នែកផ្សេងៗបានច្រើនជាងមុន គ្រប់គ្នានិងអាចអាចបានឃើញ Min ច្រើនជាងមុន”

“បើសួរថា Min និងទៅបោះគ្រឹះនៅឯណាផ្សេងទៀតនោះ គឺថា….ពេលនេះមិនទាន់មានទេ ព្រោះអ្វីដែល Min និយាយជាមួយខាងបុស្ដិ៍ពេលនេះមានតែរឿងមិនបានបន្ដកុងត្រា ហើយខ្លួនខ្ញុំផ្ទាល់ក៏មិនមានកន្លែងណាដែលត្រូវទៅឲ្យច្បាស់លាស់នោះទេ Min គ្រាន់តែមិនបានបន្ដកិច្ចសន្យាដើម្បី​ឯករាជ្យធម្មតាតែប៉ុណ្ណោះ”

អត្ថបទដោយ​ : នីត្តា