ពូកែលេងស្ទាយ៍ណាស់! មាន សូនីតា បញ្ចេញស្ទាយ៍ជិះសេក មើលទៅពិតជាទាក់ទាញណាស់!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា មាន សូនីតា តែងតែបង្ហោះរូបភាព បង្ហាញពីស្ទាយ៍រៀបចំខ្លួនប្លែកៗ មើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយស្ទាយ៍ជិះសេក និងការលេងខ្លួនបែប Cowgirl មើលទៅពិតជាប្លែកភ្នែក និងធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងតែម្ដង។

មិនត្រឹមតែប៉ុនណោះ តារាស្រីរូបនេះ ក៏បានភ្ជាប់ជាមួយសារដ៏មានអត្ថន័យយ៉ាងដូច្នេះទៀតថា៖

«គិតៗទៅជីវិតមនុស្សពិតជាប្រែប្រួលលឿនណាស់សឹងតែមិនដឹងខ្លួន រូបរាងកាយរបស់យើងក៏ប្រែប្រួលមិនដូចពីមុន ដែរ ។ ខ្ញុំគឺត្រឹមមនុស្សស្រីធម្មតាម្នាក់ ថ្វីត្បិតមានមុខមាត់ស្រស់ស្អាតបន្តិចបន្ទួច ក៏ពិតមែនតែយ៉ាងណាក៏ដោយក៏នៅមានភាពស្រស់ស្អាតតាមវ័យ នឹងចំណេះវិជ្ជាព្រមទាំងការងារ តែអ្វីយើងត្រូវមានដែលខានពុំបាននោះគឺភាពជឿជាក់ត្រូវបង្កើនជារៀងរាល់ថ្ងៃ មិនអាចទោរទន់ទៅតាមអាយុនិង សម័យកាលនោះទេ»៕

អត្ថបទដោយ៖ស៊ីវលី