យ៉ាងម៉េចហើយ? សុខៗ ទេព បូព្រឹក្ស បង្ហោះសាររៀបរាប់រឿងស្នេាហបែបនេះក្នុងបណ្ដាញសង្គម!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាចម្រៀងសំបូរប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស និងលោក ជី ដេវីត កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ហើយកន្លងមក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាទៀតផង។

តែដោយឡែកស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនិងលោក ជី ដេវីត ហើយថែមទាំងសរសេរសាររៀបរាប់ពីរឿងស្នេហារបស់ខ្លួនយ៉ាងដូច្នេះទៀតថា៖

«ពាក្យថាស្រលាញ់ស្រួលនិយាយណាស់ មែនអត់? ស្រលាញ់តែទុកអូនចោលគ្រប់ពេល ស្រលាញ់ណាស់តែមិនសូវនិយាយគ្នាទោះនៅជិតគ្នាក៏ដោយ ស្រលាញ់ណាស់ តែចាប់ផ្តើមមានអារម្មណ៍ថាឆ្ងាយគ្នាសឹងគ្រប់ពេល ស្រលាញ់ណាស់តែ នៅពេលដែលឈឺមិនដែលនឹងខ្វល់ ខ្វល់តែពីដំបូង ស្រលាញ់ណាស់តែ រាល់ពេលដែលអូនខឹង គឺត្រូវតែមានហេតុផលខឹងអូនវិញ ស្រលាញ់ណាស់ សឹងតែក្លាយជាអ្នកដទៃហើយ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះតាំងពីកញ្ញា ទេព បូព្រឹក្ស បង្ហោះទំនាក់ទំនងស្នេហាជាមួយលោក ជី ដេវីត មក នេះជាលើកទី១ហើយ ដែលឃើញនាងបង្ហោះសារបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី