អត់បង្ហាញៗ! ថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំ សុគន្ធ និសារ បង្ហោះរូបភាពថើបមាត់គ្នាជាមួយស្វាមីយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា បានរៀបការកសាងគ្រួសារជាមួយស្វាមីរយៈពេល៣ឆ្នាំមកហើយ ហើយថ្វីត្បិតតែកន្លងមកអ្នកនាងមិនសូវដែលបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយស្វាមីមែន តែគ្រប់គ្នានៅតែដឹងថាអ្នកនាងនិងស្វាមីនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល។

ជាក់ស្ដែងសម្រាប់ថ្ងៃខួប៣ឆ្នាំនៃអាពាហ៍ពិពាហ៍ គ្រប់គ្នាបានឃើញអ្នកនាង សុគន្ធ និសា បង្ហោះរូបភាពបង្ហាញពីសកម្មភាពស្វាមីបានថើបមាត់របស់អ្នកនាង ពោលពេញដោយភាពផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្ត និងច្រណែនយ៉ាងខ្លាំងទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះក៏ធ្វើឲ្យហ្វេនៗជាច្រើនកាន់សសើរពីភាពផ្អែមល្ហែមរបស់តារាចម្រៀងស្រីរូបនេះ និងស្វាមី ហើយក៏បានបញ្ចេញមតិជូនពរទៅកាន់អ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី