អូហូគម្រប់ខួប 8ឆ្នាំ Weir-Bella ជូនបាច់ផ្កាឲ្យគ្នាយ៉ាងផ្អែមល្ហែមសាមញ្ញៗតែផ្អែមឡើងចង់ងាប់ស្រមោច….! មានរូបភាព

គូណាមិនផ្អែមមិនអីទេឲ្យតែគូនេះនៅផ្អែមល្ហែមក៏បានដែរ សម្រាប់គូស្នេហ៍របស់តារាប្រុស Weir Sukollawat និងតារាស្រីឆ្នើម Bella Ranee ដែលមួយរយៈក្រោយមកនេះបង្ហាញភាពផ្អែមល្ហែមនិងសកម្មភាពពិសេសៗដាក់សង្សាដោយគ្មានអ្នកណាឬកន្លែងណាអាចទប់ឈ្មះបាន

ជាពិសេសគៗបង Weir ដូចជាសកម្មភាពជាក់ស្ដែងដែលបងគាត់ផុសរូបក្នុង Instagram នៅក្នុងកំពុងតែកាន់ផ្កាកូលាបពណ៌ក្រហមហើយធ្វើស្ទាយថើប ព្រមទាំងសរសេរឃ្លាថា “ជូនកូលាបក្រហមទៅអូន……..@bellacampen”  ហើយអូសមកមើលរូបទីពីរក៏ជារូបរបស់ Bella ដែលកំពុងតែកាន់បាច់ផ្កាពណ៌លឿងហើយធ្វើមាត់ថើប ថែមទាំងស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូចដូចគ្នាទៀត

ហើយនៅពីក្រោមរូបភាពរបស់ Bella ក៏មាន comment ថា “សុំ 9999 ទងបានទេចា” ហើយខាងប្រុសក៏បានឆ្លើយវិញថា “បានតើ បទភ្លេងដែលបានខ្ញុំចូលចិត្តច្រៀង 55”

នៅក្រោមរូបភាពមានតែអ្នកចូលទៅ comment បង្អាប់គូស្នេហ៍មួយគូនេះ ជាសកម្មភាពពិសេសគម្រប់ខួប 8ឆ្នាំ ដែលហ្វេនៗអ្នកគាំទ្រចាំមើល ហើយទីបំផុតក៏បានឃើញ ថាផ្អែមគ្មានថ្ងៃប្រែប្រួលពិតមែន

អត្ថបទដោយ : នីត្តា