អបអរសាទរ! លោកជំទាវ ស៊ន សៀវម៉ី សម្រេចចិត្តសែនព្រេនតិចតួចក្រោយខកដោយសារកូវីដ១៩!(មានរូបភាព)

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ កាលពីម្សិលមិញនេះ លោកជំទាវ សន សៀវមុី ដែលកាលពីមុនជាអតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ បានសម្រេចចិត្តសែនព្រេនជាមួយគូដណ្ដឹងគឺលោក កែវ ដេវីត ដែលរៀបចំឡើងជាលក្ខណៈតិចតួចធម្មតា ក្រោយខកខានដោយសារកូវីដ១៩ក្នុងសហគមន៍ផងដែរ។

យ៉ាងណាមិញ ក្រោយពេលទទួលបានដំណឹងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនរបស់លោកជំទាវ បាននាំគ្នាចូលរួមអបអរសាទរ នៅក្នុងថ្ងៃសែនព្រេននេះផងដែរ ថ្វីត្បិតតែកម្មវិធីមើលទៅតួចតាន តែមើលលោកជំទាវ និងគូដណ្ដឹងពិតជារីករាយពោលពេញដោយស្នាមញញឹមខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោកជំទាវ សម្រេចចិត្តសែនព្រេនតិចតួចក៏ពិតមែន តែវេលាល្អក្រោយស្ងប់កូវីតលោកជំទាវ នឹងរៀបចំកម្មវិធីធំដុំ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរយើងជាក់ជាមិនខាននោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី