ក្រោយពេលឪពុកមរណៈភាព វ៉ាង ស្រីណូ រៀបរាប់សារទាំងទឹកភ្នែកបែបនេះថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីដំណឹងមរណៈទុក្ខរបស់តារាស្រី វ៉ាង ស្រីណូ ដែលទើបតែបាត់បង់លោកឪពុកជាទីស្រលាញ់កាលពីពេលថ្មីៗកន្លងទៅនេះ។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍លើតារាស្រីរូបនេះវិញ ក្រោយពេលឪពុកចែកឋានទៅមួយរយៈ នាងក៏បានបង្ហោះសាររៀបរាប់ពីចិត្តនឹករលឹកទៅកាន់ឪពុកបែបនេះថា៖

«គ្រប់ពេលកូនចង់យំកូនទប់មិនបាន វាជារឿងធម្មតាសំរាប់ការបាត់បង់មនុស្សដែលកូនស្រលាញ់ស្មេីរបេៈដូង តែកូនក៏មានអារម្មណ៍មួយថាកូនបានបំពេញកាតព្វកិច្ចជាកូនល្អបំផុតសំរាប់ប៉ា ហេតុនេៈហេីយ កូនគ្មានទេ ពាក្យថា ( វិប្បដិសារី ) ចំពោៈអ្នកមានគុណ
កូនពេញចិត្តនូវអ្វីដែលកូនបានបំពេញជូនប៉ាណាស់
កូនព្រមទទួលពាក្យថា : កេីត ចាស់ ឈឺស្លាប់
គ្មានអ្នកណាអាចកំណត់បាន ហេីយកូនក៏ព្រមទទួលស្គាល់ការពិតនៃការចាកចេញរបស់ប៉ា ប៉ាក៏ត្រូវតែទៅដោយសប្បាយចិត្តទេីបកូនអាចរស់នៅបានដេាយក្ដីសុខ
កូនប្លែកណាស់ ព្រោៈទេីបតែបាត់បង់ប៉ា តែកូនបែរជារឹងមាំណាស់
កូនសប្បាយចិត្តណាស់នៅពេលដែលកូនដឹងថាខ្លួនកូននឹងម៉ាក់រឹងមាំខ្លាំង ប៉ាចាកឆ្ងាយចេញពីកូន តែប៉ានឹង មិន សោកស្ដាយ ព្រោៈកូនរឹងមាំណាស់ កូននឹងទៅលេងស្រុកកំណើតប៉ាឲ្យបានញឹកញាប់ សែនផ្នូរប៉ារៀងរាល់ឆ្នាំ ប្រឹងរកសុី នឹង ផ្ដល់ក្ដីសុខអេាយម៉ាក់ ដេីរតួជំនួសប៉ា នឹង កូនធ្វេីរជាកូនល្អរបស់អ្នកទាំង២
ប៉ាចង់បានអី ប៉ាត្រូវពន្យល់សប្តិកូន កូននឹងរៀបចំជូនប៉ាគ្រប់មុខ
ម្ចាស់បេៈដូងកូន ទៅអេាយបានសុខណា កូនស្រលាញ់ប៉ា»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល និងសរសើរពីភាពរឹងមាំរបស់តារាស្រីរូបនេះ ដែលខិតខំតាំងចិត្ត និងសន្យាធ្វើជាកូនល្អសំរាប់ឪពុក ដោយមើលថែម្ដាយឲ្យបានល្អផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី