នរណាមិនមើល! Mew Nittha លេងខ្លួនឡើងខ្ញង់ ខណៈកំពុងតែពរពោះក្នុងផ្ទៃ!

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mew Nittha បង្ហើបពីដំណឹងថាខ្លួនកំពុងតែពរពោះកូននៅក្នុងផ្ទៃមក មហាជននិងហ្វេនៗជាច្រើនរបស់នាងពិតជារំភើបចិត្ត និងនាំគ្នាចូលរួមអបអរសាទរនិងនាងគ្រប់ៗគ្នា។

ដោយឡែកអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ថ្មីៗនេះយើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពចំនួនពីរសន្លឹកបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ខណៈនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃរយៈពេល៤ខែ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ​ គ្រប់គ្នាពិតជាសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត ទោះបីជានាងកំពុងតែពរពោះកូននៅក្នុងផ្ទៃ ជាពិសេសការតុបតែងខ្លួនពិតជាសុីវិល័យខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី