ហ្វេនណាមិនភ័យ! Pancake និយាយពីភាពភ័យខ្លាចពេលព្យាបាលកូវីដ១៩!

ជាការពិតណាស់ ក្រោយពេលសម្រាកព្យាបាលជម្ងឺកូវីដ១៩អស់រយៈពេលជាច្រើនថ្ងៃមក តារាសម្ដែងថៃស្រី ​Pancake Khemnit និងសមាជិកគ្រួសារបានជាសះស្បើយពីជម្ងឺនេះហើយ។

ហើយថ្មីៗនេះ នាងនិងម្ដាយក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍ ហើយក្នុងនោះ Pancake ក៏បានរៀបរាប់ពីពេលភ័យខ្លាចរបស់ខ្លួនខណៈពេលដែលកំពុងសម្រាកព្យាបាលជម្ងឺថា៖

«វាគួរឱ្យខ្លាចខ្លាំងណាស់។ តែបើសួរថាខ្លាចទេ វាគឺគួរឲ្យខ្លាចស្រាប់ហើយ ប៉ុន្តែយើងបានគិតថា នៅពេលនោះយើងកំពុងតែទទួលបានការព្យាបាល។ យើងត្រូវតែប្រញាប់ជាសះស្បើយ។ ហើយធ្វើខ្លួនឯង ឲ្យកាន់តែមានភាពរឹងមាំឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ព្រោះយើងមិនដឹងថាពេលណា យើងនឹងត្រូវចេញពីមន្ទីរពេទ្យនោះទេ ហើយយើងនឹងអាចប្រសើរឡើងដែរទេ ឬក៏សួតរបស់យើងនឹងកាន់តែអាក្រក់ទៅៗដែរទេ ទាំងដែលយើងមិនអាចឆ្លើយតបនឹងវាបាន ហើយខាងគ្រូពេទ្យក៏មានពេលមកប្រាប់យើងថា តើប៉ុន្មានថ្ងៃនឹងអាចជាសះស្បើយ គឺយើងមិនដឹងត្រង់ចំណុងហ្នឹងទេ គឺវាអាស្រ័យលើយើង ដែលត្រូវតែមានភាពរឹងមាំបំផុត តាមដែលអាចធ្វើទៅបាន»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី