ម៉ាក់ Mew ខំធ្វើស្ទាយថតរូបតាមកូនស្រីប៉ុន្ដែបែរជាគ្រប់គ្នាទៅចាប់អារម្មណ៍តែរឿង…..ទៅវិញ! មានរូបភាព

Mew Nittha អ្នកម៉ាក់សម័យថ្មី ដែលពេលនេះកំពុងលង់និងកូនស្រីដំបូងសំបើមណាស់ តាំងតែពីសម្រាលហើយមកអូន Marin នៅថ្ងៃទី 12 កញ្ញា ក្នុងបរិយាកាសសប្បាយរីករាយនិងការត្រេកអរក្នុងគ្រួសារ រួមទាំងលោកប៉ាដែលពេលនេះកំពុងលង់និងកូនស្រីខ្លាំងណាស់

ហើយ Mew ក្រោយពីជ្រើសរើសការសម្រាលតាមបែបធម្មជាតិ សូមប្រាប់ថាអ្នកម៉ាក់ជាសះស្បើយយ៉ាងឆាប់រហ័ស ថែមទាំងរាងត្រលប់ទៅដូចធម្មតាលឿនណាស់ ដោយជាក់ស្ដែងម៉ាក់ៗបានផុសក្បាច់រាំធ្វើតាមស្ទាយកូនស្រី ព្រមអមជាមួយឃ្លាថា “គេចពីកូនដែលកំពុងគេងឡើងមកថតរូប​ ហាត់រាំទុកប្រកួតនិងអូន Marin @marin_kuha  @saint_kuha” 

ប៉ុន្ដែយល់ថាគ្រប់គ្នាចាប់អារម្មណ៍តែរឿងរាងរបស់ម៉ាក់ៗក្រោយសម្រាលប៉ុណ្ណោះ ជាមួយរូបភាពពាក់អាវក្ដោបទ្រូងមួយកំណាត់ខ្លួនបង្ហាញក្បាលពោះតិចៗ រហូតដល់អ្នកគ្រប់គ្នាឃើញហើយក៏ប្រញាប់ចូលទៅ comment ភា្លមៗ កោតសរសើរពីរូបរាង និងសម្រស់របស់ម៉ាក់ជាច្រើនត្រៀបត្រា

អត្ថបទដោយ : នីត្តា